សហរដ្ឋអាមេរិក បានពន្យារពេលផែនការរបស់ខ្លួនក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ ខណៈដែលពាក្យបណ្តឹងរបស់ពួកគេកំពុងត្រូវបានពិនិត្យស្របពេល ដែលរដ្ឋាភិបាលម៉ិកស៊ិក បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួន “មិនយល់ស្រប” ជាមួយគោលនយោបាយនេះទេ។
មន្ត្រីអាមេរិកនិងម៉ិកស៊ិកបាននិយាយថា គោលនយោបាយ “Remain in Mexico” ដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតី Donald Trump បានចូលជាធរមាននៅពេលថ្ងៃត្រង់ថ្ងៃសុក្រជាមួយនឹងការបញ្ជូនត្រលប់ទៅវិញនៃជនចំណាកស្រុកអាមេរិកកណ្តាលចំនួន២០នាក់នៅច្រកព្រំដែន San Ysidro ដែលពុះចែកទីក្រុង San Diego របស់រដ្ឋកាលីហ្វ័រនីញ៉ានិងទីក្រុង Tijuana របស់ប្រទេសម៉ិកស៊ិក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅព្រំដែនបាននិយាយថា គ្មានអ្នកស្វែងរកសិទ្ធិជ្រកកោនណាម្នាក់ត្រូវបានបញ្ជូនត្រលប់ទៅវិញទេនៅល្ងាចថ្ងៃសុក្រហើយអាជ្ញាធរម៉ិកស៊ិកបាននិយាយថា កម្មវិធីនេះត្រូវបានពន្យារពេល។
មន្ត្រីអន្តោប្រវេសន៍ម៉ិកស៊ិកម្នាក់នៅទីក្រុង Tijuana បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការវិលត្រលប់មកវិញជាលើកដំបូងត្រូវបានរុញច្រានទៅវិញ។ វាអាចកើតឡើងនៅថ្ងៃចន្ទឬថ្ងៃក្រោយនោះ។
ប្រភពដដែលនេះបានប្រាប់ AFP ថា “វាមិនមែនជារឿងធម្មតានោះទេ។ វាជាស្ថានភាពអន្តោប្រវេសន៍ដ៏ក្រៀមក្រំមួយ។ អ្នកទាំងនេះគឺជាជនអន្តោរប្រវេសន៍ដែលមានកាលបរិច្ឆេទតុលាការដើម្បីស្វែងរកសិទ្ធិជ្រកកោនដែលមានន័យថា អាជ្ញាធរសហរដ្ឋអាមេរិកបានទទួលយកថា ជីវិតរបស់ពួកគេពិតជាស្ថិតក្នុងគ្រោះថ្នាក់។ ប្រសិនបើមានអ្វីកើតឡើងចំពោះពួកគេនៅក្នុងប្រទេសម៉ិកស៊ិក គ្រួសាររបស់ពួកគេអាចប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការបរាជ័យក្នុងការការពារពួកគេ”។
មុននេះ អ្នកនាំពាក្យក្រសួងការបរទេសលោក Roberto Velasco បាននិយាយថា រដ្ឋាភិបាលម៉ិកស៊ិកមិនសប្បាយចិត្តនឹងគោលនយោបាយថ្មីនេះទេប៉ុន្តែនឹងទទួលយកជនអន្តោប្រវេសន៍ដោយសារមូលហេតុមនុស្សធម៌។
លោក Velasco បានប្រាប់សន្និសីទព័ត៌មានមួយថា “រដ្ឋាភិបាលម៉ិកស៊ិកមិនយល់ស្របចំពោះវិធានការជាឯកតោភាគីដែលអនុវត្តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។ យ៉ាងណាក្តី យើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះជនចំណាកស្រុកនិងសិទ្ធិមនុស្ស”។
លោកនិយាយថា ម៉ិកស៊ិកនឹងផ្តល់ទិដ្ឋាការមនុស្សធម៌ដល់អ្នកវិលត្រលប់មកវិញដែលអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងប្រទេសនេះជាបណ្ដោះអាសន្នខណៈពួកគេរង់ចាំកាលបរិច្ឆេទរបស់តុលាការនៅក្នុងសហរដ្ឋអាមេរិក៕ AFP
[caption id="attachment_1018720" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments