កំពង់ធំ ៖ មនុស្ស៤នាក់ រងរបួសធ្ងន់ និងម្នាក់ រងរបួសស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកនឹងរថយន្តនៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Lexus Rx-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ.7684 បុកនឹងរថយន្ត ម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C.3075 ទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់០៤នាក់(ស្រី០១នាក់) និងរបួសស្រាល០១នាក់(ប្រុស) ខូចខាតរថយន្ត០២គ្រឿង ៖
អ្នកបើកបររថយន្តLexus ឈ្មោះ សែ ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(របួសស្រាល)(នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ) អ្នករួមដំណើរចំនួន០២នាក់ ១- ឈ្មោះ ADAM WOJCIECH ភេទប្រុស អាយុ៥៤ឆ្នាំ(ជនជាតិហុល្លង់) (របួសធ្ងន់) (បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។
២-ឈ្មោះAGNIESZKA ភេទស្រី អាយុ៤៦ឆ្នាំ (ជនជាតិហុឡង់ដ៍)(របួសធ្ងន់)(បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។
អ្នកបើកបររថយន្តធុនធ្ងន់ ម៉ាកហ៊ីយិនដាយ ឈ្មោះ ឈួន រតនា មុខរបរអ្នកបើកបររថយន្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពន្លាជ័យ ឃុំបន្ទាងស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ(គ្មានរបួស)។
អ្នករួមដំណើរចំនួន០២នាក់ ១- ឈ្មោះ កន ផានិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)។ ២- ឈ្មោះ អ៊ាង វណ្ណនី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)។
មូលហេតុ ជាបឋម បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក Lexus បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងចុះវាស់វែង ធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរង់ចាំដោះស្រាយគ្នាជាក្រោយ៕
Source: Kampuchea Thmey Daily
0 Comments