ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មធ្យោបាយយានយន្តល្មើស សរុបចំនួន៧៨៨គ្រឿង អប់រំចំនួន២៨៤គ្រឿង និងពិន័យ ចំនួន៥០៤គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ចំនួន១៧០៨៧គ្រឿង អប់រំចំនួន៥៤០៣គ្រឿង និងពិន័យ ចំនួន១១៦៨៤គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ សរុបរួម ចំនួន៥៧៦៣០គ្រឿង អប់រំ ចំនួន៣៤៥៥គ្រឿង មធ្យោបាយពិន័យ ចំនួន៩៩៤៩គ្រឿង ( មួក៧២៣៩គ្រឿង និងកញ្ចក់២២៣៩គ្រឿង ស្រវឹងចំនួន ១១គ្រឿង និងយានផ្សេងៗ ចំនួន៤៦០គ្រឿង)។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៤៩៩គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៩គ្រឿង អប់រំ ចំនួន៣គ្រឿង និងមធ្យោបាយពិន័យ ចំនួន៦គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments