Ad Code

មនុស្ស​រាប់​ពាន់​នាក់ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​កេរដំណែល​ទិវា​អូស្ត្រាលី



ប្រជាជន​អូស្ត្រាលី​រាប់​ពាន់​នាក់ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹងធ្វើ​ការតវ៉ា​នៅ​ថ្ងៃ​សៅរ៍​ដែលជា​ថ្ងៃបុណ្យ​ជាតិ​មួយ​ដែល​សម្គាល់​ជា​កំណើត​នៃ​ប្រទេស​អូស្ត្រាលី​សម័យ​ទំនើប។

ទិវា​អូស្ត្រាលី​នៅ​ថ្ងៃទី​២៦​ខែមករា​គឺជា​ថ្ងៃ​ខួប​នៃ​ការមកដល់​របស់ “First Fleet” ក្នុង​ឆ្នាំ​១៧៨៨​នៅ​កំពង់ផែ Sydney Cove ដែល​ដឹក​ភាគច្រើន​ជា​អ្នកទោស​និង​កងទ័ព​មកពី​ប្រទេស​អង់គ្លេស​។​
​សម្រាប់​ជនជាតិដើម​ភាគតិច​អូស្ត្រាលី​មួយចំនួន​ដែល​តាមដាន​វង្ស​ត្រកូល​របស់​ពួកគេ​នៅលើ​ទ្វីប​នេះ​កាលពី​៥០,០០០​ឆ្នាំមុន​, ទិវា​នេះ​គឺជា “​ថ្ងៃ​ឈ្លានពាន​” ដែលជា​ការចាប់ផ្តើម​នៃ​អាណានិគមនិយម​របស់​ចក្រភព​អង់គ្លេស​នៅលើ​ទឹកដី​កំណើត​និង​ការបង្ក្រាប​យ៉ាង​សាហាវព្រៃផ្សៃ​របស់​ពួកគេ​។​

លោក Joe Williams បុគ្គលិក​សុខភាព​ផ្លូវចិត្ត​និង​ជា​អតីត​កីឡាករ​បាល់ឱប​អាជីព​ម្នាក់​បាន​និយាយថា “​ការ​ប្រារព្ធ​ទិវា​អូស្ត្រាលី​នៅ​ថ្ងៃទី​២៦​ខែមករា​គឺជា​ការវាយលុក​”​។​

លោក​បាន​ប្រាប់ Reuters ថា “​ការអបអរ​ការ​លុកលុយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​របស់​យើង​ត្រូវ​ដួលរលំ ផ្លាស់​ទីលំនៅ​និង​ត្រូវគេ​ជិះជាន់​អស់​រយៈពេល​២៣០​ឆ្នាំ​គឺជា​ការវាយលុក​ដ៏​ជាក់ច្បាស់​”​។​

ខណៈពេលដែល​ការ​ស្ទាបស្ទង់​មតិ​បាន​បង្ហាញថា រហូតដល់​ទៅ​ពាក់កណ្តាល​នៃ​ប្រទេស​នេះ​គាំទ្រ​ឲ្យ​ផ្លាស់ប្តូរ​ទិវា​អូស្ត្រាលី​នោះ រដ្ឋាភិបាល​អភិរក្ស​បាន​ស្ថិតនៅក្រោម​សម្ពាធ​ក្នុងការ​ធ្វើ​ឲ្យ​ថ្ងៃទី​២៦​ខែមករា​ជា​ថ្ងៃ​បុណ្យជាតិ​ដោយ​ស្របច្បាប់​។​

លោក Nick Folkes វិចិត្រករ​ម្នាក់​មកពី​ទីក្រុង​ស៊ីដនី​និង​ជា​ស្ថាបនិក​នៃ​គណបក្ស​សេរីភាព​បាន​និយាយថា “​យើង​គួរតែ​រក្សា​ថ្ងៃទី​២៦​ខែមករា​ជា​ថ្ងៃ​ពិ​សេសមួយ​នៅក្នុង​ប្រតិទិន​របស់​យើង​”​។​

លោក​បាន​បន្ថែមថា “​វា​មានន័យថា ជាការ​គោរព​និង​ការទទួលស្គាល់​ចំពោះ​ការលះបង់​ដែល​ធ្វើឡើង​ដោយ​អ្នករុករក អ្នក​តាំង​ទីលំនៅ​និង​អ្នកទោស​របស់​យើង​”​។​

រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី Scott Morrison ដែល​ប្រឈម​នឹង​ការបោះឆ្នោត​ទូទៅ​មួយ​នៅ​ខែឧសភា​គឺ​បាន​ប្រឆាំងនឹង​ការផ្លាស់ប្តូរ​ណាមួយ​ហើយ​បាន​ខិតខំ​ធ្វើការ​ដើម្បី​បង្កើន​ការគាំទ្រ​ដល់​ថ្ងៃ​ឈប់សម្រាក​នេះ​។​

ក្នុង​ខែ​នេះ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រុមប្រឹក្សា​មូលដ្ឋាន​រៀបចំ​ពិធី​អបអរសាទរ​សម្រាប់​ព​ល​រដ្ឋ​ថ្មី​ក្នុង​ទិវា​អូស្ត្រាលី​និង​ថ្ងៃ​ឈប់សម្រាក​ទិវា​សញ្ជាតិ​អូស្ត្រាលី​នៅ​ថ្ងៃទី​១៧​ខែកញ្ញា​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu