Ad Code

បណ្ដេញ​ជនជាតិ​ចិន​៦៩​នាក់​ ចេញពី​កម្ពុជា​



ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៦៩​នាក់​/​ស្រី​១៨​នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ ធ្វើការ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​សេចក្ដីប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​

ការ​បណ្តេញ​ជនជាតិ​ចិន​ប្រុស/ស្រី ទាំង៦៩​នាក់ ពី​ព្រះរាជាណាចក្រ​កម្ពុជា នា​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ នេះ ប្រព្រឹត្ត​ឡើង ក្រោម​វត្តមាន ​លោក​ឧត្ដមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ​។​

សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រាប់​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ប្រុស/ស្រី​ទាំងនេះ ត្រូវបាន​បង្ក្រាប​ដោយ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ នៅ​ប្រទេស​ចិន៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu