ភ្នំពេញ ៖ រយៈពេល ០៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ,ឫស្សីកែវ ,ច្បារអំពៅ និងខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០៧នាក់ ផ្សេងគ្នាជាបន្តបន្ទាប់ រួម និងដកហូតបានក្រាមពណ៌សថ្លា ៣៥កញ្ចប់(ប្រភេទម៉ាទឹកកក) ,ថ្នាំគ្រាប់ពណ៌ផ្កាឈូក ០៦គ្រាប់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសនៅថ្ងៃនេះ។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ពួកក្រុមជនសង្ស័យទាំង ០៧នាក់ ដែលបង្ក្រាបបានមានឈ្មោះទី១/ ឈ្មោះ តុង ភារុណ ភេទប្រុស អាយុ ២៨ឆ្នាំ ,ទី២/ ឈ្មោះ យ៉េប ក្រៃ ភេទប្រុស អាយុ២៤ឆ្នាំ ,ទី៣/ ឈ្មោះ ហ៊ីម ភីរ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ,ទី៤/ ឈ្មោះ ថាំង ប៊ុនថង ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ទី៥/ ឈ្មោះ ហម ចិន ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ទី៦/ ឈ្នោះ លឹម ចន្ធី ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧និង៣០នាទី នៅចំណុច ច្រាំងបាក់ ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី៧/ ឈ្មោះ ឆាង ង៉ា ភេទប្រុស អាយុ ១១ឆ្នាំ (អនីតិជន) ក្មេងមិនទាន់គ្រប់អាយុ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុច ប្លុករោងចក្រឆ្នាំង ភូមិ២៣ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពេលឃាត់ខ្លួនបាន ពួកក្រុមជនសង្ស័យទាំង ០៧នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ៕
Source: Kampuchea Thmey Daily
0 Comments