រតនគិរី ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីផ្ទុះគ្រាប់បែកកែច្នៃធ្វើអំពីរំសេវផាវបោកត្រីបណ្តាលឲ្យត្រូវដៃក្បាលនិងដើមទ្រូង។
ករណីផ្ទុះគ្រាប់បែកកែច្នៃនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចអូរតាង ស្ថិតក្នុងភូមិដរធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពូយ យុច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ បានរងរបួសធ្ងន់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនតាមរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវទៅកាន់មន្ទីរពេទ្យនៅប្រទេសវៀតណាមដោយសារអាការ:ធ្ងន់ធ្ងរពេក៕
Source: Kampuchea Thmey Daily
0 Comments