Ad Code

លោក​ប្រធាន​ក្រុមប្រឹក្សា​និង​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំ​យក​អំណោយ​ផ្តល់​កង​ទ័ព​ការពារ​ព្រំដែន​ក្នុង​ខេត្តព្រះវិហារ



ភ្នំ​ពេ​ញ ៖ លោក​អ៊ុំ ម៉ារ៉េត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​និង​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​កាលពី​រសៀល​ថ្ងៃទី​២៥​ ខែមករា​នេះ​ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ដល់​បងៗ​វរ​ការពារ​ព្រំដែន​កម្ពុជា-ថៃ​ ក្នុង​ខេត្តព្រះវិហារ​។

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា ​នៅ​ថ្ងៃទី​២៥ ​ខែមករា​នេះ ​រូបលោក​និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ បាន​ចុះ​សាកសួរ​សុខទុក្ខ​ដល់​បងៗ​កង​ទ័ព​វរសេនា​តូច ​អន្តរាគមន៍​លេខ​៣៩២​ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩​ដែល​កំពុង​ឈរជើង​ការពារ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​ខេត្តព្រះវិហារ​។



លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ចំពោះ​អំណោយ​ដែល​សាលា​ខណ្ឌ​ច្បារអំពៅ​ផ្តល់​វរ​កង​ទ័ព​នៃ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៩២​នា​ថ្ងៃនេះ​ គឺជា​ថវិកា​សុទ្ធ​ចំនួន​១៧,០០០,០០០​រៀល​។



ក្នុង​ឱកាស​នោះ​ដែរ ​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​វរ​កង​ទ័ព​យើង ​ក្នុង​ភាព​ស្និទ្ធស្នាល​បំផុត​ ហើយ​លោក​អភិបាលខណ្ឌ​និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ក៏បាន​សំដែង​នូវ​ការ​ដឹងគុណ​ដល់​បងៗ​កង​ទ័ព​យើង​ ដែល​លោក​បាន​លះបង់​អាយុជីវិត​ដ៏​មានតម្លៃ​ដើម្បី​ការពារ​ជាតិ​ និង ​ប្រជាពលរដ្ឋ​បាន​សុខក្សេមក្សាន្ត​មកដល់​សព្វថ្ងៃនេះ​។

ហើយ​ក្នុង​នោះ​ លោក​អភិបាលខណ្ឌ​និង​សន្យា​មកជួប​សាកសួរ​សុខទុក្ខ​ដល់​បងៗ​កង​ទ័ព​ជា​បន្តបន្ទាប់​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu