Ad Code

ស្ត្រី​ម្នាក់​ស្លាប់ ​និង​ម្នាក់ទៀត​របួសស្រាល​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សង្កាត់​ក្បាលកោះ



ភ្នំ​ពេ​ញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​​រងរបួស​ស្រាល ​ខ​ណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​សណ្តោង​កុង​តឺ​ន័រ​និង​ម៉ូតូ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣៥​នាទី​រសៀល ​ថ្ងៃទី​២៦​ ខែមករា ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​ព្រែក​ធំ​ សង្កាត់​ក្បាលកោះ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។



យោងតាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​ចរាចរណ៍​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ស៊េរី​២០១៥​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AY-7687​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុច​កើតហេតុ​ជនរងគ្រោះ​បាន​បត់​ម៉ូតូ​ឆ្លង​មក​ឆ្វេង​ដៃ​ស្រប​ពេល​នោះ​ ក៏​រថយន្ត​សណ្តោង​កុងតឺន័រ​មួយគ្រឿង​ ពណ៌ក្រហម ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​4A-1975 មកពី​ក្រោយ​ក៏​ប៉ះ​កន្ទុយ​ម៉ូតូ​បណ្តាល​ឲ្យ​ធ្លាក់​ស្ត្រី​ម្នាក់​អង្គុយ​ពីក្រោយ​កិន​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ ​ដោយឡែក​អ្នកបើកបរ​ម៉ូតូ​គ្រាន់តែ​រលាត់​ដៃជើង​ចំណែក​រថយន្ត​បើក​ទៅមុខ​បន្តិច​ក៏​ឈប់​ហើយ​អ្នកបើកបរ​បាន​រត់គេច​បាត់ស្រមោល​។



លោក​អធិការ​រង​បាន​បន្ត​ថា ​ស្ត្រី​អ្នក​រួម​ដំណើរ​ដែល​ស្លាប់​នោះ​ឈ្មោះ​អ៊ូរ បញ្ញា ​អាយុ​៣៣​ឆ្នាំ​ដោយឡែក​អ្នក​ឌុប​ឈ្មោះ​ឡុង ឌី​វ​ណ្ណះ អាយុ​៣៨​ឆ្នាំ​ពួកគេ​ទាំងពីរ​រស់នៅ​ក្នុងភូមិ​ព្រែក​ធំ​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​ ចំពោះ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ រីឯ​សព​ត្រូវបាន​សាច់ញាតិ​បញ្ជូនមក​លំនៅឋាន​ដែល​ស្ថិត​នៅក្បែ​ចំណុចកើតហេតុ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu