Ad Code

គ្រូបង្វឹក​បាល់ទាត់​ក្នុងស្រុក​២១​រូប​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​កម្រិត​ខ្ពស់​របស់ FIFA ដោយ​ជោគជ័យ



​យ៉ាងហោចណាស់​មាន​គ្រូបង្វឹក​បាល់ទាត់​ដែល​កំពុង​បម្រើ​ការងារ​ក្នុងស្រុក​បានបញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​ផ្នែក​បាល់ទាត់​កម្រិត​ខ្ពស់ (FIFA Elite Coaching Course) ដោយ​ជោគជ័យ​កាលពីពេល​ថ្មីៗ​នេះ​ក្រោម​ការរៀបចំ​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA)​។

​ វគ្គ​សិក្សា​ដែល​មាន​គ្រូ​ឧ​ន្ទេ​ស​មកពី​បរទេស​នោះ​រៀបចំ​ពី​ថ្ងៃ​ទី​២១ ដល់​២៣ ខែមករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ខណៈ​វគ្គ​សិក្សា​នេះ​ដែរ​ក៏មាន​ផ្តោត​ទាំង​ការសិក្សា​ផ្នែក​ទ្រ​ស្តី​និង​ការអនុវត្តន៍​លើ​ទីលាន​ផងដែរ​។ គោលដៅ​នៃ​ការសិក្សា​វគ្គ​នេះ​គឺ​ផ្តោតលើ​ការអប់រំ​នៃ​ការវិវត្តន៍​ចុងក្រោយ​លើ​វិស័យ​បាល់ទាត់​ដែល​ពិភពលោក​គេ​កំពុងតែ​អនុវត្តន៍​។



​ គ្រូបង្វឹក​បាល់ទាត់​ទាំងអស់​ដែល​បាន​ចូល​សិក្សា​វគ្គ​ពិសេស​នេះ​មានដូចជា​លោក អ៊ុង កង​យ៉ា​និ​ត មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, ហៅ សុជាតិ​និង​លី រ៉ាវី មកពី​ក្លិប​បឹងកេត​, ឡាយ រស្មី មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​, ឃឹម បូរី និង​មាស ចាន់ណា មកពី​ណាហ្គា​វើ​ល សុក វាសនា មកពី​អាស៊ី​អឺរ៉ុប ភា សុ​ភ័​ត្រា មកពី​ក្រសួងការពារជាតិ ប្រាក់ វុទ្ធី និង​ជិន ជុំ មកពី​អគ្គីសនី​កម្ពុជា​, ហុក សុ​ជី​វ័​ន្ត និង​វី​លីកា មកពី​វិសាខា​, Aluja Berengoe Jordi មកពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​, គឹម ភក្តី​, ឡុង ឬ​ទ្ធា និង​សាប៊ូ​ន វីន​តា មកពី​សាលា​បាល់ទាត់​ជាតិ​បាទី អ៊ុក សារ៉េត មកពី​សូល​ទី​ឡូ​អង្គរ​, ជា តារា មកពី​ព្រៃវែង Osaka Samueleromosell មកពី​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​ សូម​រំលឹក​ថា ​ជាទូទៅ​មិន​ថា FIFA ឬ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី គឺ​តែងតែ​ចុះមក​ធ្វើ​សកម្មភាព​នានា​នៅ​កម្ពុជា ហើយ​វគ្គ​សិក្សា​ខាងលើ​នេះ​ គឺ​សមស្រប​នឹង​ពេលដែល​លី​គ​កំពូល​កម្ពុជា កំពុងតែ​សម្រាក​ហើយ​បាន​ផ្តល់ឱកាស​ពេញលេញ​ដល់​គ្រូបង្វឹក​ឬ​ភាគី​ពាក់ព័ន្ធ​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​ស្វាគមន៍​បេសកកម្ម​ថ្មីៗ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu