កំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាឪពុកចុង ដោយបានរំលោភសេពសន្ថវៈលើកូនដើមជាអនីតិជន រហូតមានផ្ទៃពោះជាង៧ខែ ទើបបែកការណ៍។
ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ម៉ោង១០និង៤៥នាទីព្រឹក ជំនាញព្រហ្មទណ្ឌស្រុក បានទទួលបណ្ដឹងពីឈ្មោះ(ប ល) ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រង៉ែត្បូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុខរបរកម្មកររោងចក្រកាលីនតុនបានប្តឹង និងរាយការណ៍ថា ឈ្មោះវង់ សាវិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ពិការដៃឆ្វេងត្រូវ(ជាប្តី ចុង)របស់គាត់បានចាប់រំលោភកូនស្រីរបស់គាត់ឈ្មោះ(អឡ)អាយុ១៣ឆ្នាំ ជាកូនប្តីមុន រហូតដល់ពេលនេះមានផ្ទៃពោះ ចំនួន៧ខែ១០ថ្ងៃ។
អាណាព្យាបាលកុមារីរងគ្រោះបានឲ្យដឹងថា នៅពេលដែលគាត់សង្ស័យពោះកូនចេះតែធំឡើងៗ ហើយសួរនាំទើបកូនប្រាប់ថា ឪពុកចុងរំលោភហើយអ្នកស្រីបានយកទៅពិនិត្យមើលដឹងថា មានផ្ទៃពោះទើបគាត់សម្រេចចិត្តប្តឹងតែម្តង។ តាមការបំភ្លឺរបស់ឈ្មោះ(អឡ)ជាជនរងគ្រោះថា ឈ្មោះវង់ សាវិន ភេទប្រុស អាយុ៣៩ឆ្នាំ ជាឪពុកចុងបានរំលោភសេពសន្ថវៈលើខ្លួនជាច្រើន លើក ពេលរំលោភរួចម្តងៗតែងតែប្រើពាក្យសំដីគំរាមកំហែងមកលើខ្លួនថា បើហ៊ានប្រាប់ម៉ែឯង អញនឹងអាករសម្លាប់ចោលហើយ ទើបខ្លួនលាក់បាំង ព្រោះខ្លាចឪពុកចុងសម្លាប់។ ប៉ូលិសបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងភ្លាមមកជំនាញ បានចុះទៅដល់លំនៅឋានឈ្មោះវង់ សាវិន ហើយនាំមកអធិការដ្ឋានសាកសួរឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះ(អឡ)ភេទស្រីអាយុ១៣ឆ្នាំ ត្រូវជាកូនរបស់ប្តីមុនចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ថ្ងៃមិនចាំខែ១២ ឆ្នាំ២០១៨ ជាបន្តបន្ទាប់រហូតនៅលើផ្ទះពេលល្ងាចនិងពេលព្រឹក និងកន្លែងរោងចាំចំការស្វាយចន្ទី និងនៅកន្លែងច្រូតស្មៅ ដោយគ្មានការបង្ខិតបង្ខំឡើយ ខណៈដែលប្រពន្ធទៅធ្វើការរោងចក្រនៅកាលីនតុនស្គន់រហូតនាងមានផ្ទៃពោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរតាមបញ្ជាលោកហួត វុទ្ធី ព្រះរាជអាជ្ញា ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments