បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកព្រះរាជអាជ្ញារង តេង សម័យ ដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលជំនាញ និងនគរបាលខេត្ត ចុះបង្ក្រាបជនជួញគ្រឿងញៀននៅតាមផ្ទះសំណាក់បាន៥ករណី រយៈពេល២ថ្ងៃនិងនៅកន្លែងផ្សេងៗទៀត ឃាត់មនុស្ស១៥នាក់ ម៉ូតូ៩គ្រឿង ឡាន១គ្រឿង កាំភ្លើង៣ដើម និងថ្នាំញៀនមួយចំនួនធំ។
លោកឧត្ដមសេនីយ៍ទោ អាត់ ខែម បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លោកបាន ចុះបង្ក្រាបអ្នកជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំ នៅចំណុចក្នុងភូមិផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកន្លែងផ្សេងៗទៀត ក្នុងរយៈពេល២ថ្ងៃ ឃាត់ខ្លួនមនុស្សបាន១៥នាក់៖
១-ឈ្មោះ សេរី ពេជ្ជរ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លា១ថង់តូច។
២-ឈ្មោះ ម៉ៅ បៃ ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សចំនួន២ថង់តូច។
៣-ឈ្មោះ ហ៊ាង សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ។
៤-ឈ្មោះ ឌឹម សុភ័ក្ត្រ ហៅ ផៃ ភេទប្រុស អាយុ២៩ឆ្នាំ។
៥-ឈ្មោះ យក់ ស៊ិង ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតអាវុធខ្លី១ដើម ម៉ាក ZORAKI លេខ០០០០៦៥ បង់១គ្រាប់។
៦-ឈ្មោះ បូរ ទិត្យ ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតវត្ថុតាង ក្រាមពណ៌ស៦ថង់តូច ចិញ្ចៀនលោហធាតុដាំត្បូងពណ៌ខ្មៅ១វង់។
៧-ឈ្មោះ ហេង អ៊ាន ហៅរតនា ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតថ្នាំពណ៌ផ្កាឈូក១៧៣គ្រាប់ ក្រាមពណ៌ស២ថង់តូច ចិញ្ចៀនលោហធាតុ២វង់។
៨-ឈ្មោះ ហៀប សីហា ភេទប្រុស អាយុ១៨ឆ្នាំ។
៩-ឈ្មោះ ចយ រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ។
១០-ឈ្មោះ រតនា ភេទប្រុស អាយុឆ្នាំ ដកហូតវត្ថុតាង ថ្នាំប្រភេទ ពណ៌ផ្កាឈូក១៧៣គ្រាប់ ក្រាមពណ៌សថ្លា២ថង់តូច។
១១-ឈ្មោះ ហេង ហ្វុង សាយ យុគ ហៅ វង់ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ជនសង្ស័យគេចខ្លួនបន្សល់ទុកនូវ អាវុធខ្លី១ដើម ម៉ាកlock17 ពណ៌ខ្មៅ បង់០១ គ្រាប់០៣គ្រាប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូកយ៉ាម៉ាចំនួន១០២គ្រាប់ ក្រាមពណ៌សថ្លាចំនួន០៦ ថង់តូច និង៥កូនថង់ ធំល្មម ខេហិត ពណ៌ស ០១កញ្ចប់ ថង់សម្រាប់ច្រកថ្នាំមួយចំនួន ជញ្ជីងសម្រាប់ថ្លឹងថ្នាំ០១ និង៤នាក់ មិនស្គាល់ឈ្មោះ ដកវត្ថុតាង មានកាំភ្លើងកែច្នៃចំនួន១ ម៉ាកBLow F92 AUTO ពណ៌ទឹកប្រាក់ គ្រាប់ចំនួន៣គ្រាប់ នៅក្នុងប្រអប់ដែកស្វានចំនួន២ ម៉ូទ័រឆាបចំនួន១ អង្គំចំនួន១ផ្លែ ស្វានចំនួន៨កាណុង កាំភ្លើងចំនួនត្រឹម៣កាំបិតសាម៉ូរ៉ៃចំនួន១ម៉ែត្រ ក្រឡឹងចំនួន១ ដែកឆាបចំនួន១ ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២ ដែកកេះចំនួន៥ កន្ត្រៃចំនួន២ញញួរចំនួន១ ដែកទ្រាប់ដំចំនួន គ្រាប់អឺម១៥គ្រាប់ ក្នុងការបង្ក្រាបនោះ ភាគច្រើននៅក្នុងផ្ទះសំណាក់ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនហើយ កម្លាំងជំនាញ បានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរៀបចំឯកសារបញ្ជូនទៅតុលាការខេត្ត ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ហើយផងដែរ៕
Source: Kampuchea Thmey Daily
0 Comments