Ad Code

ផឹកទឹក​សុទ្ធ​ច្រឡំ​ទឹក​ថ្នាំ​កាត់​ច្រេះ ​បណ្តាល​ឲ្យ​ពុល​ស្លាប់



ភ្នំពេញ ​៖ ​ពិតជា​នឹក​ស្មាន​មិនដល់​មែន​ ដែល​បុរស​ជាជាង​ជួសជុល​ម៉ាស៊ីន​បោក​អ៊ុត​ម្នាក់​ខណៈ​ដែល​មក​ជួសជុល​ម៉ាស៊ីន​បោក​អ៊ុត​នៅ​សណ្ឋាគារ​(​ស៊ី​ធី សិន​ធឺ​)​ប្រហែលជា​គាត់​ស្រេកទឹក​ខ្លាំង​ឃើញ​ដប​ទឹក​សុទ្ធ​ក្បែរ​នោះ​ ទាញ​មក​ហូប​ដែល​ទឹក​នោះ​មិន​មែន​ជា​ទឹក​សុទ្ធ​ផង​ គឺ​ជា​ទឹក​ថ្នាំ​សម្រាប់​លាង​កាត់​ច្រេះ​ បណ្តាល​ឲ្យ​ពុល​បែកពពុះមាត់​រហូតដល់​ស្លាប់​បាត់​បង់ជីវិត​តែម្តង​។

ហេតុការណ៍​នោះ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​១៤​និង​០០​នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨​សណ្ឋាគារ ស៊ី​ធី សិន​ធឺ មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៧៧ ផ្លូវ​១៣០ កែង​ផ្លូវ​លេខ​១៥ ភូមិ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។



​ជនរងគ្រោះ​ឈ្មោះ​អៀង សុខា​ន់ ភេទ ប្រុស អាយុ ៥៣​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ ២៥៤​ភូមិ ភូមិ​ព្រែក​ឫស្សី សង្កាត់ ព្រែក​ឫស្សី​ក្រុង​តាខ្មៅ ខេត្តកណ្តាល​បណ្តាល​ឲ្យ​ស្លាប់​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៨ វេលា​ម៉ោង​១០​និង​៣០ព្រឹក ​ខណៈ​បញ្ជូន​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ​ពេទ្យ​(១៧៩)​។



សមត្ថកិច្ច​ផ្នែក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​ដំណើររឿង​ហេតុ​នោះ​គឺ​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៨ វេលា​ម៉ោង​១៤​និង​០០​នាទី ជនរងគ្រោះ​ដែល​ជា​ជាង​ជួលជុល​ម៉ាស៊ីនបោកខោអាវ​បាន​មកដល់​សណ្ឋាគារ (​ស៊ី​ធី សិន​ធឺ​)​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៧៧ ផ្លូវ​១៣០ កែង​ផ្លូវ​លេខ​១៥ ភូមិ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​ដើម្បី​ជួសជុល​ម៉ាស៊ីន​ប៉ោក​ខោអាវ ពេល​ដែល​កំពុង​ជួសជុល ជនរងគ្រោះ​បានឃើញ ដប​ទឹក​សុទ្ធ​នៅ​ក្បែរ​ខ្លួន ក៏បាន​យក​មក​ផឹក ហើយក៏​បណ្តាល​ឲ្យមាន​អាការៈ​ក្អួតចង្អោរ ហៀរ​ទឹកភ្នែក ហើយ​នារី​ដែល​ជា​កម្មករ​អនាម័យ​នៅក្បែរ​នោះ ឃើញ​ជនរងគ្រោះ​មាន​អាការៈ​បែបនេះ​ក៏បាន​ប្រាប់​ជនរង​គ្រោះ​ថា (​អ៊ំ​ទឹក​នោះ ជា​ទឹក​ថ្នាំ​កាត់​ច្រេះ​ទេ ប្រញាប់​ទៅ​មន្ទីរពេទ្យ​ទៅ តែ​គាត់​មិន​ព្រមទៅ ហើយ​គាត់​បាន​ឲ្យ​នារី​អនាម័យ​ជួយ​កោសខ្យល់​ឲ្យ ដោយ​ឃើញ​អាការៈ​រឹតតែ​ធ្ងន់ធ្ងរ នារី​អនាម័យ​ក៏​ហៅ​តាម​វិទ្យុទាក់ទង មកកាន់​ផ្នែក​ទំនាក់ទំនង​នៅ​ខាងក្រោម ឲ្យ​ហៅ​អ្នក​រត់​កង់​បី បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា តែម្តង​។ ​លុះដល់​ម៉ោង​១០​និង​៣០​ព្រឹក​ថ្ងៃទី​២៥​ ខែ​ឆ្នាំ​ដដែល​ក៏​ជនរងគ្រោះ​ដាច់​ខ្យល់​ស្លាប់​តែម្តង​។



​បើ​តាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​របស់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​ការ​ស្លាប់​របស់​ជនរងគ្រោះ​រូបនោះ​បណ្តាល​មក​ពី គាំងបេះដូង​(​បណ្តា​មកពី ផឹកទឹក​ច្រឡំ ដប​ទឹក​សុទ្ធ​ ដែល​មាន​ទឹក​សម្រាប់​កាត់​ជ្រោះ​ក្នុង​ដប​)។



បច្ចុប្បន្ន​ សព​ត្រូវ​បាន​ក្រុមគ្រួសារ​សម្រេច​យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្វាយដង្គំ នៅក្នុង​សង្កាត់ មនោ​រម្យ ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu