រតនគិរី ៖ ផ្ទះពលរដ្ឋមួយខ្នង ត្រូវបានខ្យល់កន្ត្រាក់បក់បោកដំបូលផ្ទះអស់ទាំងស្រុង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប៉ក់ពូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
អធិការនគរបាលស្រុកអូរយ៉ាដាវ លោក សូយ សំណាង បានឲ្យដឹងថា ម្ចាស់ផ្ទះមាន ឈ្មោះ សល់ វ៉ាង ភេទប្រុស អាយ៣៤ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ហើយករណីនេះ មិនបណ្ដាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ឡើយ គ្រាន់តែខូចខាតដំបូលផ្ទះតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោកអធិការនគរបាលស្រុកអូរយ៉ាដាវ សូយ សំណាង នឹងធ្វើការជួសជុលជូនផ្ទះប្រជាពលរដ្ឋឡើងវិញ ហើយរូបលោកបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments