Ad Code

បុរស​ម្នាក់​ បាន​ស្លាប់​ក្នុងចំណោម​កម្មករ​ជាច្រើន​នាក់ ​ខណៈ​កំពុង​អារ​ឈើ​ ត្រូវ​រលំ​សង្កត់​ពី​លើ​



​រតនគីរី ​៖ បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ ​បន្ទាប់ពី​អារ​ឈើ​ ​រលំ​សង្កត់​ពីលើ នៅត្រង់ចំណុច​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃអាទិត្យ ៧​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​ត្រង់ចំណុច​ព្រៃ​ត្រពាំង​ព្រីង ស្ថិតនៅ​ក្នុងភូមិ ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​មន្ត្រី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់មាន ឈ្មោះ ចាន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​កាន ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​មន្ត្រី​នគរបាល​បាន​បន្តថា មូលហេតុ​ គឺ​ជនរងគ្រោះ​បាន​កាត់​រំលំ​ដើមឈើ​ដួល​គង​នឹង​ដើមឈើ​មួយ​ផ្សេងទៀត​បាក់មែក​វល្លិ​ធ្លាក់​សង្កត់​ពីលើ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែម្តង​។​

ក្រោយ​កើតហេតុ​ នគរបាល​ជំនាញ ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ឃើញថា ជនរងគ្រោះ ពិត​ជា​ដើមឈើ​វាយ​ត្រូវ​ពិតប្រាកដ​មែន មិនមែន​រឿង​អ្វី​នោះឡើយ​។​

ក្រោយ​ពិនិត្យ​សព​រួចមក​ សមត្ថកិច្ច​ បានប្រគល់​​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu