ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ វេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា (NGO Forum) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយ ស្តីពីការបញ្ជ្រាបការបន្សាំការប្រែប្រួលអាកាសធាតុ ក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ / សង្កាត់ ដោយឆ្លុះបញ្ចាំងពីគោលការណ៍រួម សម្រាប់ការបន្សាំការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះ រៀបចំនៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី មហាវិថីព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ភ្នំពេញ។
សិក្ខាសាលាផ្សព្វផ្សាយនេះ ក្នុងគោលបំណងរួមមាន ៖ ទី១, ផ្សព្វផ្សាយអំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ ស្តីពីការបញ្ជ្រាបការបន្សាំការប្រែប្រួលអាកាសធាតុ ក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ/សង្កាត់ ដោយឆ្លុះបញ្ចាំងពីគោលការណ៍រួម សម្រាប់ការបន្សាំការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ ទី២, ផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីការអនុវត្តល្អ និងបញ្ហាប្រឈមនានា ពីគម្រោងបន្សាំ ទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ។ ទី៣, បង្ហាញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ និងសំណូមពរគន្លឹះដល់ស្ថាប័នពាក់ព័ន្ធទាំងអស់រួមមានស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ស្ដីពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណជាង៦០នាក់ ដែលអញ្ជើញមកពីគណៈប្រតិភូសភាពអឺរ៉ុប តំណាងមកពីក្រសួង អង្គការសង្គមស៊ីវិល សហគមន៍ អាជ្ញាធរមូលថ្នាក់ សាស្ត្រាចារ្យ និស្សិតសកលវិទ្យាល័យ និងអ្នកសារព័ត៌មាន៕
Source: Kampuchea Thmey Daily
0 Comments