Ad Code

ក្រុម​U22​ ឡាវ បន្ត​ប្រកាស​ដក​ខ្លួន​តាម​ពីក្រោយ​សឹង្ហ​បុរី និង​ប្រុយ​ណេ ចេញពី​ជើងឯក​អាស៊ាន ដែល​កម្ពុជា ទទួល​ធ្វើ​ម្ចាស់ផ្ទះ



សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​របស់​ជម្រើស​ជាតិ​ព្រុយ​ណេ ក្រោម​អាយុ​២២​ឆ្នាំ និង​ក្រុម​ជម្រើស​ជាតិ​សឹង្ហ​បុរី​ ក្រោម​អាយុ​២២​ឆ្នាំ កាលពី​ពេល​ថ្មីៗ ខណៈ​ពេល​នេះ​ ក្រុម​ប្រទេស​ឡាវ ម្តង​ក៏​ប្រកាស​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​បាល់ទាត់​ជើងឯក​យុវជន​ក្រោយ​អាយុ​២២​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship នៅ​ឆ្នាំ ២០១៩ ដែល​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។



ដូច្នេះ​សរុប​ជារួម​ក្រុម​ដែល​ចូលរួម​មក​នោះ​មាន​ពូ​ល A គឺ​នៅសល់តែ​ក្រុម​ជម្រើសជាតិ​ចំនួន ៤​ប៉ុណ្ណោះ​រួមមាន វៀតណាម ថៃ ទី​ម័​រ និង​ហ្វីលីពីន ខណៈ​ឯ​ក្នុង​ពូ​ល B វិញ​នៅសល់​៤​ក្រុម​ដូចគ្នា រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។​

​តាម​ពិត​ទៅ​ពានរង្វាន់​ប្រភេទ​យុវជន U22 នេះ​ត្រូវ​បាន AFF សហការ​គ្នា​បង្កើត​ឡើង​វិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រោយពី​ខកខាន​ជា​យូរ​មក​ហើយ ពោល​គឺ​តាំងពី​ឆ្នាំ ២០០៥ មក​ម្ល៉េះ​។ គណៈកម្មការ​ក៏បាន​កំណត់​ដែល​ថា​ ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​៤​ក្រុម នៃ​ពានរង្វាន់ AFF U22​នេះ នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ប្រចាំ​ទ្វីបអាស៊ី (AFC U-23 ) ផងដែរ​។ តាម​គម្រោង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​វិញ នឹង​កោះហៅ​និង​ប្រមូលផ្តុំ​កីឡាករ​ចាប់ពី​ចុង​សប្ដាហ៍​នេះ​តទៅ ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក Felix Agustin Dalmas ដែលជា​គ្រូបង្វឹក​។ ចំណែក​កីឡាករ​នឹង​ជ្រើស​រើស​យក​៤០​នាក់​ដំបូង ហើយ​បន្ត​ជម្រុះ​ចេញ​យកតែ​២៣​នាក់​មុន​កម្មវិធី​ប្រកួត​ពានរង្វាន់​អន្តរជាតិ​ខាងលើ​មកដល់​។​



​តាម​គម្រោង​កាលវិភាគ​ប្រែប្រួល​ចុងក្រោយ​នៅក្នុង​ប្រកួត​ជម្រុះ​តាម​ពូ​ល បើកឆាក​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ត្រូវ​ជួប​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ហើយ​បន្ត​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ព្រមទាំង​ប៉ះ​ក្រុម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​។ យ៉ាងណាក្តី​ថ្មីៗ​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដាក់​បើក​ដាក់ឱ្យ​ទូរទស្សន៍​ក្នុងស្រុក​ដេញថ្លៃ​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះដែរ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu