Ad Code

អ្នក​ជំនាញ​ UN ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​អំពី​ផែនការ​តាំងទី​លំនៅ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​លើ​កោះប​ង់​ក្លា​ដែ​ស



មន្ត្រី​សិទ្ធិមនុស្ស​កំពូល​ម្នាក់​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​បង់​ក្លា​ដែ​ស​មិនត្រូវ​ប្រញាប់ប្រញាល់​តាំងទី​លំនៅ​ជនភៀសខ្លួន​មកពី​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ពេក​ទេ​ស្របពេល​មាន​ផែនការ​រើ​សហគមន៍​នេះ​ទៅកាន់​កោះ​មួយ​ដែល​ងាយ​រងគ្រោះ​ដោយ​អាកាសធាតុ​មូសុង​។​

ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧៥០,០០០​នាក់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រត់គេច​ពី​ការបង្ក្រាប​បង្ហូរឈាម​ដោយ​យោធា​នៅ​រដ្ឋ​រ៉ា​ក់​ឃី​នភា​គ​ខាងជើង​ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០១៧​មកហើយ​បាន​ចូលរួម​ជាមួយ​ជនភៀសខ្លួន​ប្រហែល​៣០០,០០០​នាក់​ដែល​កំពុង​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​បង់​ក្លា​ដែ​ស​ដែល​ពោរពេញ​ដោយ​មនុស្ស​កកកុញ​រួច​ទៅ​ហើយ​។​

រដ្ឋាភិបាល​ក្រុង​ដា​កា​បាន​ចំណាយ​ប្រាក់​ប្រមាណ​២៨០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ប្រែក្លាយ​កោះ Bhashan Char ឲ្យ​ក្លាយទៅជា​ជំរំ​មួយ​សម្រាប់​ជនភៀសខ្លួន​មួយ​ចំនួន​។ Bhashan Char ជា​កោះ​ដី​ល្បប់​ដែល​ទើប​ផុស​ចេញពី​ឈូង​សមុទ្រ Bengal កាលពី​ជិត​ពីរ​ទសវត្សរ៍​មុន​។​

ប៉ុន្តែ​កោះ​នេះ​ត្រូវ​ចំណាយ​ពេល​មួយ​ម៉ោង​សម្រាប់​ការ​ធ្វើដំណើរ​តាម​ទូក​ពី​ដីគោក​នៅ​ជិត​បំផុត​ហើយ​លាតសន្ធឹង​លើ​សមុទ្រ​ដែល​ងាយ​រងគ្រោះ​ដោយសារ​ព្យុះ​សាហាវ​ៗ​។ កោះ​នេះ​ស្ថិត​លើ​តំបន់ឆ្នេរ​ដែល​ជា​កន្លែង​អាកាសធាតុ​អាក្រក់​បាន​សម្លាប់​មនុស្ស​រាប់​សែន​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ថ្មីៗ​នេះ​។​

លោកស្រី Yanghee Lee អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បានធ្វើ​ទស្សនកិច្ច​នៅ​កោះ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​បង់​ក្លា​ដែ​ស​សង្កេតមើល​ដោយ​ប្រុងប្រយ័ត្ន​និង​អត់ធ្មត់​មុនពេល​ដំណើរការ​ផែនការ​តាំងទី​លំនៅ​ថ្មី​។​

លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា “​មិន​គួរ​ប្រញាប់ប្រញាល់​បញ្ជូន​ជនភៀសខ្លួន​ទៅ​តាំងទី​លំនៅ​នៅ​ទីនោះ​ពេក​ទេ​មុន​រដូវ​មូសុង​”​។​

លោកស្រី Lee បាន​ណែនាំ​ដល់​រដ្ឋាភិបាល​ក្រុង​ដា​កា​ឲ្យ​ចែករំលែក​ការសិក្សា​អំពី​លទ្ធភាព​និង​អនុញ្ញាត​ឲ្យ​អង្គការសហប្រជាជាតិ​អនុវត្ត​ការវាយតម្លៃ​ផ្នែក​បច្ចេកទេស​និង​មនុស្សធម៌​រួម​ទាំង​ការវាយតម្លៃ​ផ្នែក​សន្តិសុខ​ផង​ដែរ ​មុន​ពេល​បង្កើត​ផែនការ​ណាមួយ​បន្ថែម​ទៀត​សម្រាប់​តាំង​ទីលំនៅ​មនុស្ស​នៅ​លើ​កោះ​នេះ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu