Ad Code

លី​គ​កំពូល​ម៉ាឡេស៊ី​៖ ក្លិប​របស់ ចាន់ វឌ្ឍនាកា និង ធា​រី ចន្ថា​ប៊ី​ន សុទ្ធតែ​រកបាន​៣​ពិន្ទុ​ដូចគ្នា​



នៅ​ឆ្នាំ​២០១៩ នេះ​មាន​កីឡាករ​សមា​ជិត​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​២​នាក់​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) ដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ជា​សមាជិក​ក្លិប​បាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន (Terengganu FA)​។

សម្រាប់​ប្រកួត​សប្ដាហ៍​ទី​៤ ដែល​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​ក្រុម Terengganu FA បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Kuala Lumpur Fa​ដោយ​លទ្ធផល​១​ទល់​០ នៅ​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៩ លើ​ទីលាន​កីឡដ្ឋាន​KLFA Stadium ក្នុង​ទីក្រុង Kuala Lumpur ខណៈ​ក្រុម PKNS ត្រូវ​បើកទ្វា​កីឡដ្ឋាន Stadium Shah Alam ក្នុង​ទីក្រុង Shah Alam​យកឈ្នះ​ក្រុម PKNP ដោយ​លទ្ធផល ១​ទល់​០ នៅ​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។



​សូម​រំលឹកថា ​រដូវ​កាល​ឆ្នាំ​២០១៩ នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី​មាន​សមាជិក​ចំនួន​១២​ក្រុម ដែល​ត្រូវ​ប្រកួត​ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។ ក្រុម​ទាំង​១២​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ជើងឯក​ទទួល​កៅអី​ទៅលេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី (AFC Champions League group stage) និង​ក្រុម​ជើងឯក​រង​ទទួល​បាន​រង​ទទួលបាន​កៅអី​ចូល​លេង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Champions League ជុំ​ទី​២​។ ចំណែក​ក្រុម​បាត​តារាង​ចំនួន​២​ក្រុម វិញ​ត្រូវ​ធ្លាក់​ទៅលេង​នៅ​ពានរង្វាន់​លី​គ​លំដាប់​ទី​២Malaysia Premier League​។

សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​៥ ក្រុម Terengganu FA ត្រូវ​ប៉ះ​ក្រុម Perak នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​Stadium Sultan Ismail Nasiruddin Shah ក្នុង​ទីក្រុង Kuala Terengganu​។ ចំពោះ​ក្រុម PKNS វិញ​ត្រូវ​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Stadium Darul Aman ក្នុង​ទីក្រុង​Alor Setar ដើម្បី​ប៉ះ​ម្ចាស់ផ្ទះ Kedah នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩​។



​ ចំពោះ​ប្រទេស​កម្ពុជា ធ្លាប់មាន​កីឡាករ​៤​នាក់​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ​ដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ចូលរួម​ក្លិប Pahang FA ហើយ​កីឡាករ កែវ សុខ​ផេង ចូលរួម​ក្លិប PKNP កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​ក្លិប​Negeri Sembilan និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ចូលរួម​ក្លិប​Terengganu FA​។ ក្នុងចំណោម​កីឡាករ​ទាំង​៤​មាន​៣​នាក់​ត្រូវ​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​ហើយ​មានតែ ធា​រី ចន្ថា​ប៊ី​ន ប៉ុណ្ណោះ​ក្លិប​រក្សា​កិច្ច​សន្យា​រហូត​ដល់​ចង់​រដូវ​កាល​ព្រមទាំង​បន្តកិច្ច​សន្យា​រហូត​ដល់​ឆ្នាំ២០១៩នេះ​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu