ភ្នំពេញ ៖ អាចហៅបានថាជាប្ដីប្រពន្ធហេងស៊យ ព្រោះពួកគេមិនបានរៀបការត្រឹមត្រូវតាមច្បាប់ទេ តែទោះជាយ៉ាងណាពួកគេបានកូនពីរនាក់ជាចំណងដៃទៅហើយទោះរៀបការឬមិនរៀបការវាមិនសំខាន់អ្វីដែលសំខាន់នោះគឺយោគយល់ចិត្តគ្នាជាការប្រសើរតែនេះមិនដូច្នោះទេ រស់នៅជាមួយគ្នា៧ឆ្នាំនិងមានកូន២នាក់ ទៅហើយភាគីខាងស្រីបានលបលួចមានថ្មីចុះចោលប្ដីនិងកូនមកសម្ងំសោយសុខជាមួយអ្នកថ្មីយ៉ាងសុខស្រួលនៅពេលប្ដីតាមរកឃើញនាងបដិសេធថា លេងយកប្ដីឯងវិញហើយ រស់នៅជាមួយឯងមិនស្រួលទេ នៅជាមួយអ្នកថ្មីវិញទើបអូនពេញចិត្ត។
ហេតុការណ៍នេះ បង្កឲ្យមានការឆោឡោ កាលពីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នៅក្នុងផ្សារទួលពង្រសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចឲ្យដឹងថា ប្ដី ប្រពន្ធ១គូនេះ ឥតខាន់ស្លាស្រឡាញ់គ្នារហូតបានកូន២នាក់រស់នៅជាមួយគ្នា៧ឆ្នាំ ចុងក្រោយខាងស្រីរត់ចុះចោលបាត់ទុកឲ្យខាងប្រុសនៅមើលថែកូនស្រី២នាក់ជាមួយមុខរបរដើរលក់ទឹកសុទ្ធ។ បន្ទាប់ពីប្ដីស៊ើបសួរគេតាមរកឃើញហើយដើម្បី ជៀសវាងខ្លាចកើតហិង្សាដោយប្រការណាមួយសមត្ថកិច្ចហៅនាំទៅសម្រប សម្រួលនៅប៉ុស្តិ៍ ចោមចៅ១។
ភាគីខាងស្រីមានឈ្មោះម៉ាត់ អាយូរ៉ា ហៅបញ្ញា អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម អតីតបម្រើ ការងារ ផ្នែកលក់ នៅផ្សារស្ទឹងមានជ័យថ្មី ទើបមកស្នាក់នៅផ្ទះជួល នៅកន្លែងកើតហេតុ មានទីលំនៅ ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ ។ ចំណែកភាគីខាងប្តី ឈ្មោះ ស៊ឹម ពិសាល អាយុ៣៣ឆ្នាំមុខរបរដើរលក់ទឹកសុទ្ធមានទីលំនៅគីឡូម៉ែត្រលេខ៩សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ ក្បែរផ្ទះអូនស្រីដែរ ។
បើយោងតាមសម្តី ភាគីខាងស្រីវិញបានឲ្យដឹងថា ខ្លួនលែងចាត់ទុកបុរសរូបនេះជាប្តីទៀតហើយ ដោយសារបានប្រើអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់មកលើរូបនាងធ្វើឲ្យរូបនាងរស់នៅមិនស្រួលទេ ហើយបងឯងចចេសរឹងរូសទៀតផង មិនគោរពប្រតិបត្តិតាមសាសនាអ៊ីស្លាមរបស់អូនទេហើយក៍មិនស្តាប់តាមឪពុកម្តាយខាងអូនដែរ ទើបគាត់ឈប់ស្រឡាញ់ហើយចុះមកយកធ្វើជាប្តី វិញវាស្រួលជាង អ្នកថ្មីគេចេះណាស់ថ្នាក់ថ្នមអូនម៉ាអេមហ្មង។
នៅប៉ុស្តិ៍ប៉ូលិសខាងប្រុសបានបដិសេធរាល់ការចោទប្រកាន់ពីភាគីខាងស្រី ហើយខ្លួនទទួលស្គាល់ថា មិនបានគោរពប្រតិបត្តិបាន ទំនៀមទម្លាប់ អ៊ីស្លាមពិតប្រាកដមែន។ ក្នុងជម្លោះវិវាទមិនចុះសម្រុងគ្នា របស់អ្នកទាំង២នេះ ទោះជាខាងប្រុសអង្វរសុំឲ្យនាងចូលផ្ទះវិញ យ៉ាងណាក្តី ខាងស្រីប្រកាន់នូវជំហរមួយ ដាច់ខាតមិនយកធ្វើជាប្តីទៀតទេ ព្រោះបងប្ដីគ្មានសមត្ថភាពដូចបងក្រោយឡើយ។
ពាក់ព័ន្ធនិងបញ្ហានេះ សមត្ថកិច្ចវិញបានត្រឹមសម្របសម្រួលជៀសវាងកើតមានហិង្សាដោយប្រការណាមួយតែប៉ុណ្ណោះ ចំពោះគោលជំហរចិត្តរបស់សាមីខ្លួនយកគ្នា ឬ មិនយកគ្នាជាប្តីប្រពន្ធវិញបែបណានោះ អាស្រ័យលើភាគីទាំង២ហើយទំនាក់ទំនងទៅចាស់ទុំសាច់ញាតិឲ្យ មកនាំពួកគេទៅនិយាយគ្នានៅផ្ទះវិញប្រសើរជាងក្រែងនាងអន់ចិត្តទន់ថ្លើម៕
Source: Kampuchea Thmey Daily
0 Comments