Ad Code

ប្រច័ណ្ឌ​ខ្លាំង​រហូត​ទប់​កំហឹង​មិនបាន ​ទាញ​ដំបង​ទីប​ទៅ​វាយ​ជនរងគ្រោះ​របួស​ ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន



សៀមរាប ​៖ ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ចោទ គេ​ថា​លួច​ស្រលាញ់​ប្រពន្ធ​របស់​ខ្លួន និង​ទ្រាំ​មើល​ទង្វើ​បែបនេះ​លែង​បាន ​ជនសង្ស័យ​បាន​ទាញ​ដំបង​ទីប​ទៅ​វាយ​ជនរងគ្រោះ​ បណ្តាល​ឲ្យ​របួស​និង​សំណាង​ហើយ​បាន​អ្នកភូមិ​ជួយ​ទាន់​។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ កើតឡើង​នៅវេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ភូមិ​អូរទទឹង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ហ៊ាន ហិន ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ​រស់នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក​បន្ត​ថា អង្គហេតុ គឺ​នៅ​វេ​លា​ម៉ោង​១២​និង​០០​នាទី ​ថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ស៊ី​ន ហាក់ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​អូរទទឹង​ឃុំ​ព្រះ​ដាក់​ ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក​បន្ត​ថា ករណី​ហិង្សា​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស​( វាយ​និង​បំពង់​ដែក​ទីប​)​ដែល​កើត​ឡើង​នៅ​ថ្ងៃទី​២៤​ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០០​នាទី នៅ​ភូមិ​ឃុំ​ដូច​បាន​រៀបរាប់​ខាង​លើ។​ លោក​បន្ថែម​ថា ចំណុច​កើត​ហេ​តុ គឺ​នៅផ្ទះ​លក់​នំ​បញ្ចុក​ក្បែរ​ផ្ទះ​ជនរងគ្រោះ​ដែល​ស្ថិត​ក្នុងភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់​។ ​លោក​បន្ថែម​ថា ករណីនេះ​កើត​ចេញពី​ការ​ប្រច័ណ្ឌ​ប្រពន្ធ​ហើយ​បាន​ឆាត​តប​គ្នា រវាង​ជនរងគ្រោះ​និង​ជនសង្ស័យ​។ រហូតដល់​ជនសង្ស័យ​ខ​ល​មក​ប្រាប់​មេ​ប៉ុស្តិ៍​សុំ​វាយ​មនុស្ស​ម្នាក់​(​តែ​លោកនាយ​ប៉ុស្តិ៍​ព្រះ​ដាក់​បាន​ឆ្លើយ​ប្រាប់​ហើយ​ណែនាំ​ឲ្យ​មក​ប៉ុស្តិ៍​ដើម្បី​រក​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់​។ តែ​មិន​មក​រហូតដល់​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​នេះ ជនសង្ស័យ​បាន​យក​បំពង់​ទីប​ប្រវែង​៨០​សង់ទីម៉ែត្រ ដើរ​តម្រង​មក​រក​ជនរងគ្រោះ​ដែល​កំពុងតែ​លក់​អីវ៉ាន់​ចាប​ហួយ​នៅផ្ទះ ដោយ​ឃើញ​ដូច្នោះ​ក៏​ជន​រងគ្រោះ​ខាង​លើ​ដើរ​ទៅ​រក​ឲ្យ​គេ​ជួយ​ក្បែរ​ផ្ទះ​តែ​ស្ទុះ​យក​ប៉ែល​តែ​ពេលនោះ​ជនសង្ស័យ​ក៏​វាយ​តែម្តង​ដោយ​ជនរងគ្រោះ​ពុំបាន​តបត​ទេ​។ គិតតែ​យក​ប៉ែល​រង​ដួល​ប៉ះ​និង​គល់​ឈើ​ត្រូវ​ក្អម​បែក​ ហើ​យ​ត្រូវ​ពីរ​បំពង់​ទីប​ចំ​ឆ្អឹងជំនី​ត្រូវ​អ្នកលក់​នំ​បញ្ចុក​ជួយ​ទាន់​។



បន្ទាប់​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ខេត្តសៀមរាប​។​ លោក​បញ្ជាក់​ថា តាម​ចម្លើយ​សារ​ភាព​របស់​ជនស​ង្ស័​យ​ខាងលើ ឲ្យ​ដឹង​ថា ​ខ្លួន​ពិតជា​បាន​យក​ដែក​ទីប​វាយ​ទៅលើ​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ មែន​ថែមទាំង​បោះសំដី​ថា​ វាយ​ប៉ុណ្ណឹង​អស់​ប៉ុន្មាន។ជនសង្ស័យ​ខាងលើ អតីត​ជា​សមាជិក​គណបក្ស​ប្រឆាំង​(CNRP)។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​មកកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu