Ad Code

អភិបាលខេត្ត​ព្រះវិហារ ថ្លែងអំណរគុណ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ដែល​បាន​ជួយ​ដោះស្រាយ​ទឹក និង​ជី​អណ្តូង ទឹក​សម្រាប់ ប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ



ព្រះវិហារ ៖ លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះវិហារ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ជួយ​ដោះស្រាយ​ទឹក និង​ជួយ​ជីក អណ្តូង ទឹក ដើម្បី សម្រាប់ ប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ដែល​កំពុងតែ​ជួប​ការ​ខ្វះខាត​ទឹកជា​ខ្លាំង។



លោក​អភិបាល មាន​ប្រសា​ស​ន៍​បែបនេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នា​ឱកាស​ដែល​លោក​ និង ថ្នាក់ដឹកនាំ​មន្ទីរ និង​អង្គភាព​ជុំវិញ​ខេត្ត ចុះទៅ​កាន់​ពន្ធនាគារ​ខេត្តព្រះវិហារ ស្ថិតក្នុង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ដើម្បី​ពិនិត្យ​ការ​ខួង​អណ្តូងទឹក​ដែល​ជា​អំណោយ​របស់លោក លឹម គានហោ សម្រាប់​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ទីនោះ​។



ក្រសួង ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ទន្ទឹម​នឹង​ការ​ផ្តល់​អណ្តូងទឹក លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ បញ្ចេញ​រថយន្ត​ដឹក​ទឹក​ដែល​ក្រសួង​បាន​ផ្តល់​ឲ្យ​នា​ពេល​កន្លងមក ដឹកជញ្ជូន​ទឹកជា​ប្រចាំ ទៅកាន់​ពន្ធនាគារ​ខេត្ត សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​ជា​បណ្តោះអាសន្ន រហូតដល់​អណ្តូងទឹក​ធ្វើ​រួច។



ជា​មួយ​គ្នា​នេះ លោក អ៊ុន ចាន់​ដា ក្នុងនាម​អាជ្ញាធរខេត្ត​ព្រះវិហារ ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក រដ្ឋមន្ត្រី ក៏ដូចជា​ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់លំដាប់​ថ្នាក់​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​មន្ទីរ​ក្រោម​ឱវាទ ដែលជា​និច្ចកាល​តែងតែ​គិតគូរ និង​ចូលរួម​ជួយ​ដល់​ខេត្តព្រះវិហារ ក្នុងនោះ​មាន​ទាំង​ការអភិវឌ្ឍ​លើ​វិស័យ​ធនធានទឹក និង​ការផ្តល់​ជំនួយ​សប្បុរស​ធម៌​ដល់​ប្រជាពលរដ្ឋ និង​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu