Ad Code

ថ្នាក់ដឹកនាំ ក្រសួងធនធានទឹក ចុះ​ពិនិត្យ ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំងថ្ម ធ្វើការ​ស្រោច​ស្រ​ព្វ ដែល​អាច​ស្រោចស្រព ០៣​ដង​ក្នុង ០១ ឆ្នាំ​



​ ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ លោក​ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​អន្តរា​គម​ន៍​មុខព្រួញ​ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តបាត់ដំបង បាន​ដឹកនាំ​ក្រុមការងារ​ធ្វើ​ការ​ចុះពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ អាង​ត្រពាំងថ្ម ដែល​មាន​លទ្ធភាព ធ្វើការ​ស្រោចស្រព​បាន​លើ​ផ្ទៃដី​ដាំ​ស្រូវ និង​ដំណាំ​អនុផល​ផ្សេងៗ​ទៀត​បាន​ចំនួន ៣៥.០០០ ហិត​តា ធ្វើបាន ០៣​ដង​ក្នុង ០១ ឆ្នាំ។



ក្រសួង បាន​ឲ្យ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ​នូវ​សក្តានុពល​របស់​ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំងថ្ម មាន​ភាព​ធំធេង ហើយ​អាច​ពង្រីក​បាន​នៅ​គ្រប់ពេល​ទាំងអស់ ទើប​លោក លឹម គានហោ រដ្ឋមន្ត្រី​បចេ្ចកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​លោក​អនុ​រដ្ឋ​លេខា​ធិ​ការ គិតគូរ​ប្រើប្រាស់​ឲ្យ​អស់​សក្តានុភាព​ទឹក ពុំ​ចាំបាច់​ដក ដង្ហើម តាមតែ​ច្រក​ភ្នំ​ឆ័ត្រ តាម​ជ្រលង​បឹង​ត្រ​គួ​ន ស្រែ​ល្អ តា​មេ​ង ពន្លៃ និង​ថ្មពួក នោះ​ទេ ត្រូវតែ​ឈ្លាសវៃ​រក​ពី​ប្រភព​ផ្សេង​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់ សក​បទ ប្រព័ន្ធធារាសាស្ត្រ អាង​ត្រពាំង​ថ្ម ប្រជាកសិករ​នៃ​ស្រុក​ភ្នំស្រុក ស្រុក​ព្រះ​នេ​ត​ព្រះ ស្រុក​ស្រីស្នំ និង​ក្រុង​សិរីសោភ័ណ​។

សូម​បញ្ជាក់​ជូន​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​អាង​ត្រពាំង​ថ្ម ដោយ​ប្រើ​ប្រភព​ទឹក​ពី​តំបន់ ៥៥ សំរោង​ចុងកាល់ ស្រែង​១ និង​ស្រែង​២ កាត់​តំបន់​ដាន​ចាស់​មួយចំនួន​ត្រង់​មក​អាង​ត្រពាំង​ថ្ម។ កិច្ចការ​មួយ​នេះ ក្រសួង​នឹង​អនុវត្ត​ក្នុង​ពេល​ខាងមុខ​។ តែ​ចំពោះមុខ​នេះ​ក្រសួង​បាន​ឲ្យ​គ្រប់​ផ្នែក និង​អង្គភាព​ចំណុះ​ទាំងអស់ ធ្វើការ​ពង្រីក​បរិមាណ​ទឹក​ពី​ប្រភព​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជា​បណ្តើរៗ​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu