Ad Code

បើក​រថយន្ត​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ បណ្ដាល​ឱ្យ​ក្រឡាប់​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់



ស្ទឹងត្រែង​ ៖ ​បុរស​ពីរ​នាក់​ ជិះ​រថយន្ត​តា​កូ​ម៉ា​ ​​ក្នុង​ល្បឿន​លឿន ​ដោយសារ​ស្ថានភាព​ផ្លូវ​ក្រួស​ក្រហម​រអិល​ផង​នោះ​ ខ្វះ​ការប្រុងប្រយ័ត្ន​ បណ្ដាល​ឲ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់​ ខ្ទាត​មនុស្ស​ចេញពី​រថយន្ត​​​​​ស្លាប់​​ម្នាក់​ភ្លាមៗ ​និង​ម្នាក់ទៀត​របួស​ធ្ងន់ ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​​​ភ្លាមៗ​ផងដែរ។

ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០ ព្រឹក​ថ្ងៃទី១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​កុំ​ផាន់​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី​ ក្រុង​ខេត្ត​ស្ទឹងត្រែង។

សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ដែល​ក្រឡាប់​​រថយន្ត​មាន 1-​ឈ្មោះ ចក់ ធឿន​ភេទ​ប្រុស​អាយុ 45 ឆ្នាំ​របួសធ្ងន់​ជា​អ្នកបើកបរ​និង 2 ឈ្មោះ​មករា​ ភេទ​ប្រុស​អាយុ 25 ឆ្នាំ​(​ស្លាប់​)​អ្នក​ទាំងពីរ​រស់នៅក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង​។​

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នៅ​ថ្ងៃ​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​តាកូម៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2y 2307 បើកបរ​ចេញពី​ទី​រួម​​​​​ខេត្ត​ស្ទឹងត្រែង ​ឆ្ពោះ​ទៅកាន់​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល ​តាមផ្លូវ​ជាតិ​លេខ៧​ មកដល់​ចំណុច​កើតហេតុ​ ដោយសារ​ខ្វះ​ការប្រុងប្រយ័ត្ន​ បើកបរ​ក្នុង​លឿន​​​​​ហួសកំណត់​ផ្លូវ​ក្រួស​ក្រហម​មិនទាន់បាន​ចាក់​កៅស៊ូ​ ក៏​រអិល​រេ​ចង្កូត​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​និង​មនុស្ស​ខ្ទាត​ចេញពី​រថយន្ត​បោក​ទៅនឹង​ថ្នល់​បណ្ដោល​ឲ្យ​ម្នាក់​ស្លាប់​និង​ម្នាក់​របួសធ្ងន់​ ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះបន្ទាន់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ដល់​ទី​តាំង​ពិនិត្យ​ស្ថានភាព​រថយន្ត​ដែល​បង្ក​ដោយ​ខ្លួនឯង​នោះ​ មិន​ត្រូវ​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទេ។ ដោយឡែក​សព ​បាន​ប្រគល់​​​ទៅកាន់​ក្រុម​គ្រួសារ​ជនរងគ្រោះ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu