Ad Code

ជនជាតិ​ចិន​ទៀតហើយ ស្រវឹង​ធ្លាក់​ភ្នែក​ បើក​រថយន្ត​បុក​រះ រ៉ឺម៉ក​លក់​បាយ​ឆា ឡាន​ និង​របង​ផ្ទះ​ពលរដ្ឋ​នៅ​បឹង​សាឡាង



ភ្នំពេញ​ ៖​ រ៉ឺម៉ក​លក់​បាយ​ឆា​ បាន​ក្រឡាប់​ផ្ងារ​ជើង រថយន្ត​មួយ​គ្រឿង​បាន​ទទួល​រង​ការខូចខាត​ និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ផ្ទាំង ​បាន​បាក់​ផង​ដែរ ខណៈ​ដែល​ជនជាតិ​ចិន​ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​ទៅ​បុក​រះ​យ៉ាង​ពេញទំហឹង​នោះ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​​​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៦ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ខាងជើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ប្រមាណ​២០០​ម៉ែត្រ​ តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

បើតាម​ជនរងគ្រោះ​ ដែល​ជា​ម្ចាស់​រទេះ​លក់​មី​ឆា​ បាយ​ឆា បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-8199​មួយគ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​ ព្រម​ទាំង​ប្រុស​ស្រី​៣​នាក់​ទៀត​រួម​ដំណើរ​ជាមួយ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ត្បូង​ មក​ជើង ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​កន្លែង​កើតហេតុ ដែលជា​ចំណុច​ផ្លូវ​កោង ​មិន​បន្ថយល្បឿន​នោះ​ទេ ស្រាប់តែ​ជ្រុល​ចង្កូត​បុក​រទេះ​លក់​មីឆា​បាយ​ឆា​ និង​រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់​ទៅ​ប៉ះ​នឹង​រថយន្ត​លុច​ស៊ី​ស​LX470​ ចត​នៅ​ចិញ្ចើម​ផ្លូវ​ និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែម ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ តែ​សំណាងល្អ​ ក្នុងអំឡុងពេល​កើតហេតុ ​មនុស្ស​ដែល​នៅ​កន្លែង​កើតហេតុ បាន​ឃើញ​ទិដ្ឋភាព​មិន​ស្រួល ​ក៏បាន​រត់ចេញ​ភ្លាមៗ ដោយ​មិន​បង្ក​ឲ្យ​អ្នក​ណា​ម្នាក់​រងរបួស​នោះឡើយ។

ក្រោយ​កើតហេតុ បុរស​ជនជាតិ​ចិន​ ដែល​បើក​រថយន្ត​បង្កហេតុ មិន​ព្រម​ចុះ​ដោះស្រាយ​នោះ​ទេ រហូត​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ទួលគោក​ ចុះមក​ដល់ ​ទើប​ព្រម​ចុះ​សម្របសម្រួល​ជាមួយ​ភាគី​រងគ្រោះ ដោយមាន​តំណាង​ជួយ​ដោះស្រាយ ព្រមទាំង​សង​ថ្លៃ​ខូចខាត ទៅ​លើ​រទេះ​លក់​មីឆា​ បាយ​ឆា និង​រ៉ឺម៉ក​ម៉ូតូ​ចំនួន​៤​ពាន់​ដុល្លារ និង​សង​ទៅលើ​រថយន្ត​លុច​ស៊ីស​LX470 និង​របង​ផ្ទះ​ពលរដ្ឋ​ជា​ម្ចាស់​តែមួយ​ចំនួន​ ៤​ពាន់​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​រឿង នៅ​នឹង​កន្លែង​កើត​ហេតុ​តែម្ដង​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu