Ad Code

ចាប់ខ្លួន​បុរស​អ្នក​រើស​អេតចាយ​ម្នាក់ ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​



​កំពង់ចាម ៖ កម្លាំង​មានសមត្ថកិច្ច​ចាប់ខ្លួន បុរស​អ្នក​រើស​អេតចាយ​ម្នាក់ ​ពីបទ​រំលោភ​សេពសន្ថវៈ ​លើ​អនីតិជន ​ដែល​រស់នៅ​មណ្ឌល​កុមារ​កំព្រា កាលពី​ថ្ងៃទី​24 ខែ​កុម្ភៈ​ ឆ្នាំ 2019 វេលា​ម៉ោង10និង00 នាទី​ នៅ​ខាងក្រោយ​មណ្ឌល​កុមារ​កំព្រា​ ខេត្ត​កំពង់ចាម​។​

សមត្ថកិច្ច​ប៉ុស្តិ៍​សំបូរ​មាស​បានទទួល​ព័ត៌មាន​ពី​ប្រធាន​មណ្ឌល​កុមារ​កំព្រា ថា ​មាន​ករណី​សង្ស័យ​ថា ​រំលោភ​សេពសន្ថវៈ​នៅ​ចំណុច​ខាងក្រោយ​មណ្ឌល​កុមារ​កំព្រា ​ស្ថិតក្នុង​ភូមិ​តា​ណេង សង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​ ​បង្កឡើង​ដោយ​ឈ្មោះ ស៊ាន បៀ​ន ភេទ​ប្រុស ​អាយុ58ឆ្នាំ មុខរបរ​រើស​អេតចាយ​ ស្នាក់នៅ​មណ្ឌល​សំចត និង​ជនរង​គ្រោះ​ឈ្មោះ​( គ​ធ​)​ ភេទ​ស្រី អាយុ13​ឆ្នាំ ស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​(​សតិ​មិនល្អ​)​។​

ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​សំបូរ​មាស​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​កំពង់​ចាម​ និង​ប្រធាន​មណ្ឌល​កុមារកំព្រា ចុះ​ដល់​កន្លែង​កើតហេតុ​ខាងលើ​ ឃើញ ​ឈ្មោះ ស៊ាន បៀ​ន និង​ឈ្មោះ (​គ ធ​)​ កំពុង​នៅ​ជាមួយគ្នា ចំណុច​កើតហេតុ​ខាងលើ។

បន្ទាប់មក​ សមត្ថកិច្ច បាន​នាំខ្លួន ឈ្មោះ ស៊ាន បៀ​ន បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់​ចាម​ ដើម្បី​សាកសួរ​ និង​បំពេញបែបបទ​តាម​នីតិវិធី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu