Ad Code

ប៉ូលិស​ស្រុក​ត្រាំកក់​ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់ ​ជាមួយ​នឹង​វត្ថុតាង



​តាកែវ ៖ ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់​ ជាមួយនឹង​វត្ថុតាង​ ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​ ចាប់​ឃាត់​ខ្លួន​បាន​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ ចាត់ការ​តាម​នីតិវិធី​។​

ការ​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​នេះ​ ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ដោយ​កម្លាំង​ជំនាញ នៃ​អធិការ​នគរបាល​ស្រុក​ត្រាំកក់​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ភេ​ម ​ដែល​ដឹកនាំ​បញ្ជា​ដោយ​ លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក នៅ​ចំណុច​ផ្លូវលំ ​ស្ថិត​ក្នុងភូមិ​ប្រ​ស៊ូ​ង ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការសង្ស័យ ​ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​ល្បាត ក៏បាន​ហៅ​ឈ្មោះ ឈៀន ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​អង្គ​គគីរ ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​យ៉ាងសកម្ម​ដើម្បី​សាកសួរ ភ្លាមៗ​នោះ ​ជនសង្ស័យ​ក៏បាន​រត់ ទើប​ក្រុម​សមត្ថកិច្ច​លោក​បាន​ធ្វើការ​ដេញ​តាម​ទាន់​ និង​ឆែកឆេរ​ទៅលើ​ខ្លួន​ជនសង្ស័យ ​ក៏​ប្រទះ​ឃើញ​ថ្នាំញៀន ​ពណ៌​ស​ថ្លា​ចំនួន​០៥​កញ្ចប់​តូច ដែល​ដាក់​នៅ​ក្នុង​សំបក​ឆ្នាំង​សាក​ទូរស័ព្ទ​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខាងលើនេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu