Ad Code

លោក​ឧកញ៉ា ហង្ស ស៊ីផា​ បាន​យក​ស៊ីម៉ងត៍​ចំនួន​១០​តោន​និង​ថវិកា​៥​លាន​រៀល​យក​ទៅ​ប្រគេន​លោក​២​វត្ត​ដើម្បី​ជា​ប្រយោជន៍​ព្រះពុទ្ធសាសនា



បន្ទា​យ​មានជ័យ ៖ ព្រឹក ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០៩​នេះ ​លោក​ឧកញ៉ា ហង្ស ស៊ីផា ប្រធាន​ក្រុម ប្រតិកម្ម​រហ័ស​ចលនា​មហាជន ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ក្រុមការងារ សមាជិក សមាជិកា គណបក្ស​ប្រជាជន​បាន​យក​ស៊ីម៉ងត៍​ចំនួន ១០​តោន​និង​ថវិកា​ចំនួន​៥​លាន​រៀល ​ជា​អំណោយ​ដ៏​ថ្លា​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​កែ​ គឹមយ៉ាន ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ និង ​លោកជំទាវ​ម៉ៅ ម៉ា​ល័យ​កែ​គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ន៌​ខេត្តបន្ទាយមានជ័យ​យក​ទៅ​ប្រគេន​ព្រះចៅ​អធិការ​ចំនួន​ពី​វត្ត​១​វត្ត​គឺ​សុធា​រាម​រង្សី ផ្លាស់​កង់​និង​វត្ត​ប្រាសាទ​ភាស ក្នុង​ឃុំ​សា​រង្គ​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ដើម្បី​យក​ទៅ​កសាង​ក្នុង​វត្ត​និង​ធ្វើការ​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​ផង​ដែរ​។



ក្នុង​នោះ​លោក​ឧកញ៉ា ហង្ស ស៊ីផា​បាន​មាន​ប្រសា​ស​ន៍​ថា ​ក្នុង​ការ​យក​ស៊ី​ម៉ង់​១០​តោន​និង​ថវិកា​ចំនួន​៥​លាន​រៀន​ យក​ទៅ​ប្រគេន​ចៅអធិការ​វត្ត​នោះ គឺជា​ប្រយោជន៍​ក្នុង​ព្រះពុទ្ធសាសនា​ដើម្បី​បំពេញ​តំរូវការ​ជាក់ស្តែង​រប​ស់​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម​នានា​ ក៏ដូចជា​ការ​រួមចំណែក​កសាង​ទី​សេនាសនៈ​និង​សមិទ្ធផល​ក្នុង​វត្ត​ព្រមទាំង​រួមចំណែក​លើក​កំពស់​ការគោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​ផង​ដែរ​។



នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់ទុក​ទីវ​ត្ត​អារាម​ជា​កន្លែង​សម្រាប់​ទុក​ឲ្យ​ព្រះសង្ឃ​គង់នៅ​និង​សម្រាប់​រៀនសូត្រ​ធម៌​វិន័យ​ដើម្បី​ប្រែ ក្លាយទៅជា​ធនធានមនុស្ស​ដែល​ជាតិ​ត្រូវការ​ចាំបាច់​ផង​។



លោក​បាន​បញ្ជាក់​ឲ្យ​​ដឹង​ទៀត​ថា​ ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​មាន​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ក្នុង​មាត្រា​ទី​៤៣​ ហើយ​ក្នុង​នោះ​កម្ពុជា​មានបុណ្យ​ព្រះពុទ្ធសាសនា​ជាច្រើន​សំខាន់​ណាស់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។​ ក្នុង​នោះ​លោក​ឧកញ៉ា ហង្ស ស៊ីផា​ បាន​ធ្វើ​ការ​រំលឹក​ដល់​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​ក្នុង​វត្ត​ក្រោយពី​បាន​ទទួល​បច្ច័យ​ពី​ពុទ្ធ​បរិស័ទ​រួចហើយ​ត្រូវ​យក​ទៅ​កសាង​ក្នុង​វត្ត​ឲ្យ​ចំ​គោលដៅ មិន​ត្រូវ​បែកបាក់​សាមគ្គី​គ្នា​នៅក្នុង​វត្ត មិនត្រូវ​ប្រកាន់​បក្សពួក​នេះ​ជាដាច់ខាត​ដើម្បី​ប្រែក្លាយ​ទីវ​ត្ត​អារាម​ជា​កន្លែង​ថ្នាល​បណ្តុះបណ្តាល​មនុស្ស​ជំនាន់​ក្រោយ​។​លោក​ឧកញ៉ា ហង្ស ស៊ីផា​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ខេត្តបន្ទាយមានជ័យ​មានការ​ការអភិវឌ្ឍន៍​តាំងពី​បាតដៃ​ទទេ​រហូត មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើ​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃ​នេះ​ដោយមាន​ការដឹកនាំ​របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​កែ​ គឹមយ៉ាន ​និង​ប្រទេស​កម្ពុ​ជា​មាន​សន្តិភាព ធានា​បាន​ស្ថេរភាព​នយោបាយ និង​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គមជាតិ​ទាំងមូល ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដើម្បី លើកកម្ពស់​ជីវភាព​កាន់តែ​ធូរធារ​ថែមទៀត​។



ក្នុង​នោះ ​លោក​ឧកញ៉ា​ក៏​បាន​ណែនាំ​ដល់ ក្រុមការងារ​ដែល​ចុះជួយ​ស្រុក​ស្វាយចេក អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​គ្នា​បន្ត​ដោះ ស្រាយ​រាល់​បញ្ហា​ដែល​នៅ​សេសសល់​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu