Ad Code

ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងដែន​ម្នាក់​ ត្រូវ​សមត្ថកិច្ច​បណ្តេញ​ចេញពី​កម្ពុជា



ភ្នំពេញ ៖ ជនបរទេស​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់ ត្រូវ​សមត្ថកិច្ច​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អគ្គ​រដ្ឋអាជ្ញា​កូរ៉េ មក​ទទួល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។



សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១) បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នាយដ្ឋាន​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្តេញ​ជនល្មើស​ម្នាក់ ចេញពី​កម្ពុជា។

ជនល្មើស​មានឈ្មោះ KIM Seonghoon ជនជាតិ​កូរ៉េ ភេទ​ប្រុស កើត 09,02,1974 កាន់​លិខិតឆ្លងដែន​លេខ M38487277 ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ពី​កម្ពុជា​ទៅ​កូរ៉េ។



ជនល្មើស​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ( ក​១ ) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ តាម​នី​វេទ​ន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ (Interpol)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu