Ad Code

ផ្ទះ​របស់​ប្រជាពលរដ្ឋ​​២​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​គ្មាន​សល់



ព្រៃវែង ​៖ អគ្គិភ័យ ​បាន​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ពារាំង​ចំនួន​២​ខ្នង ​ស្ទើរ​គ្មាន​សល់​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃត្រង់។

ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាង​លើ ​បាន​កើត​ឡើង​ កាលពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​​ចំណុច​ភូមិ​ព្រៃ​ស្នៀត​ខាងលិច​ ឃុំ​ព្រៃ​ស្នៀត ​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​ វេលា​ម៉ោង​១២​និង​៤០​នាទី​។​

លោក​ ស៊ីម កុសល អធិការ​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា​ ម្ចាស់ផ្ទះ​ ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាង​លើ ទី​១​-ឈ្មោះ​ ឈន យាន​ ភេទ​ស្រី​ អាយុ​៧១​ឆ្នាំ​ និង​ទី​២​-ឈ្មោះ ​គ្រី លុយ​ ភេទ​ប្រុស​ អាយុ​៧៣​ឆ្នាំ ​រស់នៅ​ភូមិ​/ឃុំ​កើត​ហេតុ​ខាង​លើ។​

លោក​បាន​បន្តថា ​ក្នុង​ហេតុការណ៍​ខាង​លើ គឺ​ក្រោយពី​លោក​ទទួល​បាន​ការ​រាយការណ៍​ថា​ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាង​លើ​ភ្លាម ​លោក​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ​ទៅ​ធ្វើ​អន្តរាគមន៍​ពន្លត់​ភ្លាមៗ។​

ក្រោយមក ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់​ទប់ស្កាត់​ទាន់ពេលវេលា ​ដោយ​មិន​ឲ្យ​​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជិតខាង​ផ្សេងទៀត​នោះ​ឡើយ​។​

តែ​ទោះជា​យ៉ាងណា​ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ខាង​លើ ត្រូវបាន​អគ្គិភ័យ​ឆេះ​អស់​មួយ​ភាគ​ផង​ដែរ​។​

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ឡើង​ប ណ្តាលមកពី​ម្ចាស់​ផ្ទះ​មានការ​ធ្វេសប្រហែស ​ដោយ​ដាំបាយ​មិន​ប្រយ័ត្ន ​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​ដំបូល​ បង្ក​ការ​ឆាបឆេះ​តែម្តង​។​ នេះ​សំណាង​ហើយ​ ដែល​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu