Ad Code

ឃាត់​ជនសង្ស័យ​ម្នាក់ ខណៈ​ឆែកឆេរ​រកឃើញ​ថ្នាំង​ញៀន​នៅជាប់​ខ្លួន ក្នុង​ប៉េ​ន​ឡាន​ផ្សារ​នាគ​មាស



ភ្នំពេញ ​៖ ជនសង្ស័យ​ក្នុង​វ័យ​១៨ឆ្នាំ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​គ​ធ្វើការ​ឃាត់ខ្លួន​ខណៈដែល​ជនសង្ស័យ​ម្នាក់នេះ ដាក់​ថ្នាំញៀន​នៅជាប់​ខ្លួន ហើយ​ត្រូវបាន​ប៉ូលិស​ឆែកឆេរ​រកឃើញ​នោះ​។

ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៥០​នាទី នៅ​ចំណុច​ប៉េ​ន​ឡាន​ផ្សារ​នាគ​មាស​ផ្លូវ​លេខ​២៣៤​ក្រុមទី​១១​ភូមិ​២​ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក។

ជន​សង្ស័យ ឈ្មោះ​វុន វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដេក​ទីលំនៅ​មិន​ពិតប្រាកដ ដេក​តាម​សំយ៉ាប​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​សណ្តែក ​ឃុំ​ស្អាង​ស្រែ​ ស្រុក​ស្អាង​ ខេត្តកណ្តាល។

ក្នុង​ការ​ឃាត់ខ្លួន​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​មួយចំនួន​ក្នុងនោះ​រួម​មាន​១-​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា ​(​សង្ស័យ​ជា​គ្រឿងញៀន​)​ចំនួន​០២​កញ្ចប់​តូច។ ២-​កែវ​កែច្នៃ​ចំនួន​០១​ទុក​សម្រាប់​ជក់​គ្រឿងញៀន។

មន្ត្រី​ប៉ូលិស ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ផ្សារ​ដើម​គរ​បាន​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ខណៈ​ជិះ​ម៉ូតូ​បាន​មក​ដល់​ផ្សារ​ដើម​គរ បានឃើញ​យុវជន​ម្នាក់​គួរ​ឲ្យ​សង្ស័យ ទើប​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​ឆែកឆេរ ក៏បាន​រក​ឃើញ​ថ្នាំញៀន ២​កញ្ចប់​ដែល​ជនសង្ស័យ​លាក់​ទុក​នៅក្នុង​ហោប៉ៅ​របស់​ខ្លួន ភ្លាម​នោះ​សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​ភ្លាម​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​បញ្ជូន​ទៅ​អធិការ​នគរបាល​ខណ្ឌ​ទួលគោក​ធ្វើការ​សាកសួរ​តាម​នីតិ​វិធី​ច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu