Ad Code

ក្រោម​ម្លប់​សុខ​សន្តិភាព​ នៃ​នយោបាយ​ឈ្នះ​ឈ្នះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង រស់​នៅ​ក្នុង​ភាព​សុខសាន្ត និង​រួមគ្នា​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​ថែមទៀត​



ប៉ៃលិន ​៖​ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​២៨០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នា​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែមាឃ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន មានប្រសាសន៍​យ៉ាង​ដូច្នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជ្រាប់​កាន់តែច្បាស់។

ពិធី​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ,​ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត ,​សមត្ថកិច្ច​ទាំងបី​ស្ថាប័ន​, មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​សប្បុរសជន ព្រមទាំង​ប្រជាពលរដ្ឋ​សរុប​២០០​នាក់​។​



យោងតាម​របាយការណ៍​របស់លោក​មេភូមិ​អូ​ឈើ​ក្រំ បាន​ឲ្យ​ដឹងថា ​៖ ផ្លូវលំ​មួយ​ខ្សែ​នេះ​មាន ប្រវែង​២៨០០​ម៉ែត្រ​, ទទឹង​៨​ម៉ែត្រ , ដោយមាន​សំណង់​លូ​ចំនួន​០៧​កន្លែង ដែល​ចំណាយ​ថវិកា​កសាង​អស់​ចំនួន ៨៩​លាន​រៀល និង​ជា​ថវិកា​ផ្ទាល់ របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​។​

ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ផ្លូវលំ​មួយ​ខ្សែ​​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត នៅក្នុង​ភូមិ​អូ​ឈើ​ក្រំ សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ​, ការដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ ជួយ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន ក៏បាន​មានប្រសាសន៍​រំលឹក​ពី​ប្រ​វត្តិ​ដ៏​ជូរចត់ លំបាក​វេទនា របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ ការ​កាប់សម្លាប់​រវាង​ខ្មែរ និង​ខ្មែរ នេះ​ដោយសារតែ ការ​បែកបាក​សាមគ្គី​ជាតិ។

ឯកឧត្តម បាន​មានប្រសាសន៍​បន្តថា​ ៖ ​បច្ចុប្បន្ន​នេះ យើង​កំពុង​រស់នៅក្នុង​ម្លប់​សុខសន្តិភាព ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​មានឱកាស​ពេញលេញ ក្នុងការ​អភិវឌ្ឍ កសាង​សង្គម របស់​យើង​អោយមាន​ការ​រីកចម្រើន លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​រស់នៅ ដោយ​ក្តី​សុខសាន្ត ប្រកបមុខរបរ រកស៊ី​ទទួលទាន​លើកស្ទួយ​ជីវភាព​គ្រួសារ អោយមាន​ការ​ធូរធា​ជា​លំដាប់។ ទាំងនេះ​ដោយសារ​គុណបំណាច់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​ប្រសូត​ចេញ ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​នៅ​រួមរស់ រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា​។ ដូច្នេះ​យើង​ត្រូវ​ដឹងគុណ ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការបន្ត​គាំទ្រ ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ច​និរន្ត​ទៅ​។​ ឯកឧត្តម ក៏​មានប្រសាសន៍​បញ្ជាក់​ដែរ​ថា​៖ ការធ្វើ​ផ្លូវលំ​ក្រាល​ក្រួស​១​ខ្សែ​នេះ គឺ​ពិតជា​បាន​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ បាន​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ការដឹក​កសិផល​យកទៅ​លក់​នៅលើ​ទីផ្សារ ជាពិសេស​ផ្តល់​ភាពងាយស្រួល ដល់​សិស្សានុសិស្ស បានធ្វើ​ដំណើរ​ទៅ​សាលារៀន​។



ក្នុងឱកាស​នោះ ឯកឧត្តម អ៊ី ឈាន ក៏បាន​ផ្ដាំផ្ញើ ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់ សូម​ចូលរួម​ថែរក្សា ដើម្បី​ធានា​ដល់​ការប្រើប្រាស់ បានយូរ​អង្វែង ជាពិសេស​ត្រូវ​ចូលរួម​អនុវត្តន៍​គោលនយោបាយ ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ក្នុងការ​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​យើង​។​

ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន ក៏បាន​ជួយឧបត្ថម្ភ ដល់​ប្រជា​ជល​រដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវលំ​នេះ​ចំនួន​២០០​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០០០០​រៀល​ផងដែរ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu