ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្លូវជាតិលេខ៦៧ ខាងក្រោមរូបសំណាកយាយម៉ៅ កាលពីវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រថយន្តម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ឧមជ ២A០៣៣៥ បើកបរដោយ ឈ្មោះ ម៉ាក កៅ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំស្រុកអន្លង់វែង ស្រុកអន្លង់វែង របួសធ្ងន់ និង ឈ្មោះ អ៊ី ណៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅដូចគ្នាខាងលើ(របួសធ្ងន់)។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុរថយន្តចុះពីលើភ្នំច្រកអន្តរជាតិជាំ សាងុំា ជាន់ហ្វ្រាំងមិនស៊ីបណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់ រថយន្តនៅនឹងកន្លែងកើតហេតុ រងរបួសធ្ងន់តែម្ដង។
បច្ចុប្បន្ន អ្នករងរបួសទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រីឯរថយន្ត សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕
Source: Kampuchea Thmey Daily
0 Comments