Ad Code

​លោក Guaido បង្កើន​សម្ពាធ​ បន្ទាប់ពី​ការប៉ះទង្គិច​នៅ​ព្រំដែន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​



សម្ពាធ​ជា​អន្តរជាតិ​បាន​កើនឡើង​កាលពី​ថ្ងៃអាទិត្យ​ប្រឆាំងនឹង​មេដឹកនាំ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro ដោយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ទទូចថា ថ្ងៃ​របស់គាត់​ត្រូវបាន​គេ​រាប់​ទុក​បន្ទាប់ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្សប្រឆាំង​ដើម្បី​នាំយក​ជំនួយ​មនុស្សធម៌​ចូលក្នុង​ប្រទេស​បានក្លាយ​ទៅជា​ភាពចលាចល​បង្ហូរឈាម​។​

​ប្រធានាធិបតី​បណ្តោះអាសន្ន​ដែល​ប្រកាស​ដោយ​ខ្លួនឯង​លោក Juan Guaido បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឲ្យ​ពិចារណា​លើ​វិធានការ​ទាំងអស់​ដើម្បី​រំដោះប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​នៅ​ច្រកព្រំដែន​បាន​បណ្តាល​ឲ្យ​មនុស្ស​បួន​នាក់​ស្លាប់​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក​។​

សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​ការប្រើប្រាស់​អំពើ​ហឹ​ង្សា​និង​ក្រុម​ជន​ស៊ីវិល​ប្រដាប់​ដោយ​អាវុធ​ដើម្បី​ទប់ស្កាត់​ការនាំ​ជំនួយ​ចូល​។​
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយថា គាត់​មានការ​ភ្ញាក់ផ្អើល​និង​សោកសៅ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់​របស់​ជន​ស៊ីវិល​។​

​លោក Guaido គ្រោង​នឹងចូលរួម​កិច្ចប្រជុំ Lima Group នៃ​ប្រទេស​អាមេរិក​ឡាទីន​ភាគច្រើន​ក្នុង​ទីក្រុង Bogota នៅ​ថ្ងៃ​ចន្ទ​ហើយ​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឲ្យ​ត្រៀមខ្លួន​សម្រាប់​លទ្ធភាព​ទាំងអស់​ចំពោះ​លោក Maduro​។​

​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក Ivan Duque បាន​និយាយថា “​រដ្ឋាភិបាល​ស្របច្បាប់​” របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ចូលរួម​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​នេះ​ដែលជា​កន្លែង​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence នឹង​ធ្វើជា​តំណាង​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយថា លោក​មាន​ទំនុកចិត្ត​ថា “​ថ្ងៃ​របស់លោក Maduro ត្រូវបាន​រាប់​ទុក​ហើយ​”​។​
​លោក​បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ CNN ថា “​យើង​មាន​គោលបំណង​បេសកកម្ម​ពិសេស​មួយ​គឺ​ដើម្បី​ធានាថា ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវតែ​ទទួលបាន​លទ្ធិប្រជាធិបតេយ្យ​ដែល​ពួកគេ​សម​នឹង​ទទួលបាន​”​។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន​មិនបាន​បដិសេធ​សកម្មភាព​ប្រដាប់អាវុធ​ទេ​។​
​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅ​ជិត​ព្រំដែន​ប្រេ​ស៊ី​ល​ក្នុងការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ មនុស្ស​ជាង​៣០០​នាក់​បាន​រងរបួស​នៅក្នុង​ថ្ងៃនោះ​នៅ​ច្រក​ជាប់​ព្រំដែន​កូ​ឡុំ​ប៊ី​និង​ជាប់​ព្រំដែន​ប្រេ​ស៊ី​ល​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu