Ad Code

Metfoneដំណើរ​១០​ឆ្នាំ ឆ្ពោះទៅកាន់​ជីវិត​រីកចម្រើន​



តាំងពី​ថ្ងៃទី​១៩​ ខែកុម្ភៈ ឆ្នាំ​២០០៩ រហូតដល់​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០១៩ : មិត្ត​ហ្វូ​ន​បានធ្វើ​ដំណើរ​ជាមួយ​ការ ចងចាំ​នឹង​ការខិតខំ​ប្រឹងប្រែង​ហើយ​ទទួលបាន​សមិទ្ធផល​ជាច្រើន​។​

មិត្ត​ហ្វូ​ន​បានផ្តល់​សេវាកម្ម​ចល័ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០០៩ ក្រោយពី​បានធ្វើ​ការផ្សាយ​សាកល្បង​អស់​រយៈពេល​ជិត​មួយ​ឆ្នាំកន្លះ ដែល​បាន​បង្កើត​កំណត់ត្រា​មួយ​ដ៏​អស្ចារ្យ​បំផុត​នៅពេលនោះ ដោយសារតែ​មិត្ត​ហ្វូ​ន ផ្តល់​សេវាកម្ម​ដែលមាន​ល្បឿន​លឿន​ជាង​ដៃគូ ​ប្រកួតប្រជែង​១០​ដង​ក្នុងប្រទេស​កម្ពុជា។ មិត្ត​ហ្វូ​ន​បាន​ស្តែង​អោយឃើញ​និង​នាំយក​ការ​គ្របដណ្តប់​សេវាកម្ម​ដ៏​ធំ​ទូលាយ​បំផុត មាន​សញ្ញា​ច្បាស់​ល្អ ហើយ​មាន​តំលៃ​សមរម្យ​ដែល​អាច​ទទួលយកបាន​សំរាប់​ប្រជាជន​កម្ពុជា​។ ការរក្សា​ល្បឿន​អោយ​លឿន​ដូចជា​រុក​កែ​ត​អស់​រយៈពេល​១០​ឆ្នាំ មិត្ត​ហ្វូ​ន បាន​ពង្រីក​ប្រតិបត្តិការ​គ្របដណ្តប់​ទូទាំង ២៥​ខេត្ត​ក្រុង ជាមួយនិង​កំលាំង​ថាមពល 11 000BTS ហើយក៏​បានផ្តល់​នូ​វប្រ​ព័ន្ធ 2G 3G 4G និង 4.5G នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។



មិត្ត​ហ្វូ​ន​ជា​ប្រព័ន្ធ​ទូរគមនាគមន៍​តែមួយគត់​ដែល​បាន​ផ្គត់ផ្គង់​នូវ​សេវាកម្ម​សម្បូរបែប​នៅក្នុង​ប្រទេស​កម្ពុជា ការផ្តល់អោយ​មានដូចជា Mobile Service, Broadband Internet, Leased Line, IT Solutions និង​ការទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច Emoney ជាដើម​។ ក្រោយ​ប្រតិបត្តិការ​រយៈពេល​១០​ឆ្នាំ មិត្ត​ហ្វូ​ន ទ​ទូល​បាន​អតិថិជន ប្រើប្រាស់​សេវាកម្ម​ច្រើនជាង​៩​លាន​នាក់ ដែល​ធ្វើអោយ​ចំណូល​កើន​ទ្បើង​២.២៥​ប៊ី​លាន​ដុល្លារ ហើយ​ជាពិសេស​ទទួលបាន​នៅក្នុង​ឆ្នាំ​២០១៨ ហើយ​ចំណូល​របស់​មិត្ត​ហ្វូ​ន​គឺ​២៥៥​លាន​ដុល្លារ ដែលមាន​តំលៃ​ស្មើគ្នា​ទៅនឹង GDP របស់​កម្ពុជា​១.២% មិន​ត្រឹមតែ​បាន​ជួយ​ទៅដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មិត្ត​ហ្វូ​ន ថែមទាំង​ជួយ​បង្កើត​ការងារ​អោយ​និ​យោ​ជិ​ក​ដែល​ធ្វើការ​ពេញ​ម៉ោង​ច្រើនជាង ២.០០០​នាក់ ហើយ​និយោជិត​ដែល​ធ្វើការ​ក្រៅ​ម៉ោង​ប្រមាណ ១០.០០០​នាក់​។​

ដើម្បី​ជីវិត​រីកចម្រើន "Toward a progressive life" គឺ​យើង​យកចិត្តទុកដាក់​ដល់​សហគមន៍ មិត្ត​ហ្វូ​ន​បាន​ចូលរួមចំណែក​នូវ​កម្ម​វិធី​សង្គម​ដែលមាន​ភាព​ប្លែក​ខុសគ្នា​ធ្វើ​
ដែល​ធ្វើអោយ​កាន់តែ​ប្រសើរ​ទ្បើង​នូវ​គុណភាព​ជីវិត​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​។ ការឆ្លងកាត់​រយៈពេល​ទាំងអស់នោះ មិត្ត​ហ្វូ​ន​បាន​បរិច្ចាក​ប្រហែលជា​៧៧​លាន​ដុល្លារ សំរាប់​កម្មវិធី​ខាងក្រោម​ទាំងអស់នេះ​៖​ផ្តល់ជូន​អោយប្រើ​ប្រាស់​នូវ​សេវាកម្ម​អ៊ិន​ធើ​ណេ​ត​មិន​គិតថ្លៃ​​សំរាប់​សាលារៀន​ជាង​១៥០០​កន្លែង ជូ​យ​ស្វែងរក សាច់ញាតិ​ដែល​បាន​បាត់បង់​ជិត​៩០​គ្រួសារ វះកាត់​ជូន​កុមារ​ដែល​ឆែប​ក្រអូមមាត់​៤៧២​នាក់ ផ្តល់​ការពិនិត្យ​សុខភាព និង​ថ្នាំសង្កូវ​សំរាប់​ប្រជាជន​ក្រីក្រ​តាមរយៈ TYDA ដោយ​ឥតគិតថ្លៃ​ជាដើម​។ ទោះបីជា​សំរេចបាន​សមិទ្ធផល​ច្រើនយ៉ាង​ណាក៏ដោយ​មិត្ត​ហ្វូ​ន​មិនដែល​បោះបង់ចោល​នោះដែរ ក្រុមហ៊ុន​បាន​រក្សា​ការផ្លាស់ប្តូរ​ធ្វើអោយ​កាន់តែ​ប្រសើរ​ទ្បើង​ជា​លំដាប់​។ នៅក្នុង​ឆ្នាំ​២០១៨ Metfone បានធ្វើការ​ផ្លាស់ប្តូរ​អត្តសញ្ញាណ​សារ​ជីវ​កម្ម​ក្នុង​គោលបំណង​អោយ​ក្រុមហ៊ុន មាន​រូបភាព​ថ្មី​ទ្បើង​វិញ ដើម្បីអោយ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​សាក​សម ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។ នៅ​ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន​នឹង​យកចិត្តទុកដាក់​ទៅលើ ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បីអោយ​ក្រុមហ៊ុន​នៅតែ​ឈរ​លំដាប់ថ្នាក់​លេខ​១ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​។ គោលបំណង​របស់​មិត្ត​ហ្វូ​ន​នៅក្នុងពេល​ឆាប់ៗ​នេះ​គឺ​ធ្វើការ​បង្កើត​រចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទំនើប​សំរាប់ ការផ្គត់ផ្គង់​សេវា 5G, Narrowband IoT, Big Data នឹង AI ជាដើម​។ លើសពីនេះទៅទៀត មិត្ត​ហ្វូ​ន​សន្យា​ផងដែរ​ថា នឹង​បន្ត​ផ្តល់នូវ​សេវាកម្ម​ដែល​មានគុណ​ភាពល្អ​បំផុត និង ផលិតផល​ដែលមាន តំលៃ​សមរម្យ​អាច​ទទួលយកបាន​។ ការផ្តោត​សំខាន់​របស់​មិត្ត​ហ្វូ​ន​គឺ​ផ្តល់អោយ​មាននូវ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា សំរាប់​រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ ហើយនឹង​តាម​ផ្ទះ​ជាដើម​។ ជា​ចុងក្រោយ សារ​របស់​ក្រុមហ៊ុន "Caring Innovator" មិត្ត​ហ្វូ​ន​នឹង​នាំយក​នូវ​អ្វីដែល​ថ្មីៗ នឹង​បន្ត​ជួយ​ដល់​ការងារ​សង្គម​បន្តទៀត "Corporate Social Responsibility Program"៕
​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu