ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦៧ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រវាងរថយន្តម៉ាកTUNDRA និងរថយន្តលុចស៊ីស៣០០ បុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់០២នាក់ រងរបួសស្រាល០៥នាក់ និងខូចរថយន្តចំនួន០២គ្រឿង។
សមត្ថកិច្ចចរាចរណ៍ស្រុកអន្លង់វែងបានឲ្យដឹងថា អ្នកបើកបររថយន្តTUNDRA ឈ្មោះ ព្រុំ សេរីសុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក់TUNRA ពណ៌ស ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ២AF -១៨១៨ បើកបរពីត្បូងទៅជើង រងរបួសស្រាលអ្នករួមដំណើរជាមួយចំនួន០២នាក់ ៖
១.ឈ្មោះ សំ ចាន់ធួន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅជាមួយគ្នា រងរបួសស្រាល
២.ឈ្មោះ កាំង សុចិត្រា ភេទស្រី អាយុ៤៩ឆ្នាំ រស់ជាមួយគ្នា រងរបួសស្រាល។ អ្នកបើករថយន្តឈ្មោះ ឡាយ សម្ផស្ស ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិព្រែកតាប្រាំង ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល បើកបររថយន្ត LEXUS RX៣០០ ពណ៌ទឹកប្រាក់ ស៊េរី២០០២ ពាក់ស្លាកលេខ ភ្នំពេញ ២AH-៨៤២១ បើកបរពីលិចទៅកើត បណ្តាលឲ្យរងរបួសស្រាល អ្នករួមដំណើរជាមួយចំនួន០៣នាក់ ៖
១.ឈ្មោះ នៅ ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាព្រះ ឃុំព្រែកតាស ស្រុកពារាំង ខេត្តព្រៃវែង រងរបួសស្រាល
២.ឈ្មោះ អ៊ិន ភឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់
៣.ឈ្មោះ ចាំង វិនសៀង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិ ផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បណ្ដាលឲ្យរងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពី រថយន្តTUNDRA បើកបរមិនប្រកាន់ស្តាំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះ អធិការនគរបាលស្រុកអន្លង់វែង បានចាត់តាំងកម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងធ្វើកំណត់ហេតុដកហូតវត្ថុតាងយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments