Ad Code

រង្វាន់​ថ្មី​ជា​ប្រាក់​រៀល​ចេញ​ភ្លាម មាន​អ្នកឈ្នះ 40​លាន និង 4​លាន រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ព្រោងព្រាត​ភ្លែត​តែម្តង



កណ្តាល ​៖​ ថ្មីៗ​នេះ​ បន្ទាប់ពី​ស្រា​បៀរ​កម្ពុជា​បាន​ផ្លាស់ប្ដូរ​រូបិយប័ណ្ណ​រង្វាន់​របស់​ខ្លួន​ទៅជា​ប្រាក់រៀល​វិញ​ម្តង ដើម្បី​លើកស្ទួយ​រូបិយប័ណ្ណ​ជាតិ ស្រាប់​តែ​មាន​អ្នកឈ្នះ​រង្វាន់​ធំ 40​លាន​រៀល 4​លាន​រៀល និង 40ម៉ឺ​ន​រៀល ពី​ក្រ​វិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ព្រោងព្រាត​តែម្តង​គួរ​អោយកត់សម្គាល់។

​តាមរយៈ​លោក Michael Sovann (​ម៉ៃ​ឃើ​ល សុវណ្ណ​) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី និង ទំនាក់ទំនង​សាធារណៈ របស់​ស្រា​បៀរ​កម្ពុជា បានអោយដឹងថា “​គ្រាន់តែ​រយៈពេល​2 ថ្ងៃ​សោះ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ មាន​អ្នកឈ្នះ​រង្វាន់​ប្រាក់ 40​លាន​រៀល រហូតដល់​តែ 3 នាក់​ឯណោះ នៅតាម​បណ្តាល​ខេត្ត​ផ្សេងៗ​គ្នា ក្នុងនោះ​មាននៅ​ខេត្តបាត់ដំបង សៀមរាប និង​ក្រុង​តាខ្មៅ​ក្នុងពេល​មក​ទស្សនាការ​ប្រគំ​តន្ត្រី​ស្រា​បៀរ​កម្ពុជា Rock the Nation ហើយ​ក៏មាន​អ្នកឈ្នះ​រង្វាន់ 4​លាន​រៀល 2​នាក់ បូករួម​ជាមួយ​អ្នកឈ្នះ​រង្វាន់ 40ម៉ឺ​ន​រៀល 2​នាក់​ផ្សេងទៀត​ផងដែរ​។​”

លោក​បន្តទៀតថា អ្នក​ដែល​ឈ្នះ​រង្វាន់​នៅ​ក្រុង​តាខ្មៅ ទាំង​រង្វាន់​តូច និង ធំ យើង​បានរៀបចំ​ប្រគល់​រង្វាន់​អោយ​ពួកគាត់​រួចរាល់​ហើយ​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ស្រា​បៀរ​កម្ពុជា Rock the Nation កាលពី​យប់​ម្សិលមិញ រីឯ​អ្នក​នៅ​ខេត្តបាត់ដំបង និង សៀមរាប យើង​ក៏បាន​ធ្វើការ​ណាត់ជួប​ប្តូរ​រង្វាន់​ជូន​ពួកគេ​អោយ​រួចរាល់​ក្នុង​សប្តាហ៍​នេះដែរ។

លោក​ក៏​ចូលរួម​អបអរសាទរ​អ្នកឈ្នះ​រង្វាន់​ទាំងអស់គ្នា និង ថ្លែងអំណរគុណ​ដល់​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ស្រា​បៀរ​កម្ពុជា​កន្លងមក ហើយក៏​បាន​ផ្តាំផ្ញើរ​ដល់​អតិថិជន​ស្រា​បៀរ​កម្ពុជា​ទាំងអស់ សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu