Ad Code

រដ្ឋបាលខេត្ត​រតនគិរី​ ប្រារព្ធ​ទិវា​ទីក្រុង​ស្អាត​លើក​ទី​៧ ​ក្រោម​ប្រធានបទ ទីក្រុង​ស្អាត ទីក្រុង​មាន​ភាព​កក់ក្តៅ​



​រតនគិរី​ ៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ លោក មួង ប៉ាង ​អភិបាលរង​ខេត្ត​តំណាង ​លោក ថង សាវុន អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ទិវា​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​” នៅ​បរិវេណ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត ស្ថិតក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ទិវា​ទីក្រុង​ស្អាត ​លើក​ទី​៧ ​ឆ្នាំ​២០១៩​នេះ មានការ​ចូលរួម​កិច្ចសហការ​រៀបចំ​ពី​សាលាក្រុង​បាន​លុង មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត អាជីវករ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ជិត​២.០០០​នាក់​។​

​នៅក្នុង​ពិធី​នេះដែរ លោក មួង ប៉ាង បាន​លើកឡើងថា បើ​យើង​ចង់​ឲ្យ​មាន​ទីក្រុង​ស្អាត​ល្អ​បាន គឺ​ផ្តើម​ចេញពី​យើង​ទាំង​អស់​គ្នា ដោយ​យើង​គ្រប់រូប​នាំគ្នា​ចូលរួម​អនុវត្ត រក្សា​សម្អាត​អនាម័យ បរិស្ថាន​ល្អ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​

​លោក​អភិបាលរង​បាន​បញ្ជាក់ថា ដើម្បី​រក្សា​បាន​នូវ​ជយលាភី​ជាប់​ចំណាត់ថ្នាក់​ទទួលពានរ​ង្វាន់​ទីក្រុង​ស្អាត ដូច្នេះ​យើងទាំងអស់គ្នា នាំគ្នា​ចូលរួម​បន្ត​ជាប្រចាំ​ដោយ​នាំគ្នា​សម្អាត​អនាម័យ បរិស្ថាន នៅ​តាម​ផ្ទះ ទីកន្លែង​សាធារណៈ​នានា ក្នុង​ទីក្រុង​ និង​ជនបទ ដើម្បី​ទទួលបាន​មកវិញ​នូវ​សុខ​ភាពល្អ ទី​ក្រុង​ស្អាត ​និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ មក​ទស្សនា ​និង​ឆ្លងកាត់ ហើយ​បាន​ចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ពី​ថ្នាក់ជាតិ ​និង​ថ្នាក់​តំបន់​ផងដែរ​។​

​លោក​បាន​បន្តថា ការចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​នេះ ការរស់នៅ​ក្នុង​ជីវភាព​គ្រួសារ​ម្នាក់ៗ យើង​បាន​អនុវត្ត​ជាប្រចាំ​ជា​យូរ​មកហើយ ដោយបាន​ហូប​ស្អាត ផឹកទឹក​ស្អាត​ និង​រស់​ នៅ​ស្អាត​យើង​គ្រាន់តែ​បន្ត​ការថែទាំ​នៅតាម​ទីសាធារណៈបន្ថែមទៀត​ ដើម្បី​ឲ្យ​ទីក្រុង​យើង​ជាទី​ក្រុង​ពណ៌​បៃតង បរិស្ថាន​ល្អ ទីក្រុង​ស្អាត ជា​មុខមាត់​របស់​ប្រជាពលរដ្ឋ​ខេត្ត​យើង​ទាំង​អស់​គ្នា​។​

​នៅក្នុង​ឱកាស​នោះដែរ​ លោក បាន​អាន​សារ​របស់ ​សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​កិត្តិយស ​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ជូន​អង្គ​ពិធី រួច​នាំគ្នា​ដើរ​រើស​សំរាម​សម្អាត​ទីក្រុង​ទាំងអស់គ្នា ​ធ្វើការ​សម្អាត​អនាម័យ​តាម​ដង​ផ្លូវ​សំខាន់ៗ​សួន​សាធារណៈ ដើម្បីឲ្យ​ទី​សាធារណៈ​ក្រុង​បាន​លុង​ មាន​ភាព​ស្រស់​បំព្រង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu