Ad Code

ការ​លក់​ Samsung Galaxy S10 | S10+ កើន​ឡើង​លើស​ពី​ការ​រំពឹងទុក​!!!



ភ្នំពេញ​​ ៖ ​មួយរយៈ​ចុងក្រោយ​នេះ ​ទីផ្សារ​នៃ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​ហាក់ដូចជា​ឡើងក​ម្តៅ​ខ្លាំង​ដោយ​ក្រុមហ៊ុន​ធំៗ​ បាន​បញ្ចេញ​នូវ​ផលិតផល​ពិសេស​របស់ខ្លួន​ជាមួយ​បច្ចេកវិទ្យា​កំពូលៗ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជាច្រើន​កំពុងតែធ្វើការ​សម្រេចចិត្ត ថា​តើ​ស្មា​ត​ហ្វូ​ន​មួយណា​ដែល​ពួកគេ​ត្រូវ​ជ្រើសរើស និង​សកិ្ត​សម​បំផុត​សម្រាប់​ពួកគេ។

ក្នុង​ពេលនេះ យើង​សង្កេតឃើញថា បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​បញ្ចេញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ​របស់ខ្លួន​ស៊េរី Samsung Galaxy S10 | S10+ កាលពី​ខែកុម្ភៈ​កន្លងទៅនេះ​រួចមក ទីផ្សារ​ទាំងមូល​ផ្អើល​ឈូឆរ​ជាមួយនឹង​បច្ចេកវិទ្យា និង​សោភ័ណ​របស់​ផលិតផល​មួយ​នេះ។ ជារួម ក្រុមហ៊ុន​សាម​សុង ពិតជា​ធ្វើបាន​ល្អឥតខ្ចោះ និង​បំពេញចិត្ត​អ្នកប្រើប្រាស់​ក៏ដូចជា​អតិថិជន​ទាំងអស់​ទូទាំង​ពិភពលោក​ឱ្យ​ងាក​មក​ទទួលយក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ឯក​គ្មាន​គូ​ប្រៀប​ទាំងពីរ​នេះ​។​

ជាក់ស្តែង​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​សម្រាប់​ម៉ូ​ឌែ​ល Samsung Galaxy S10 | S10+ ពិតជា​បានទទួល​ការស្រឡាញ់​គាំទ្រ និង​លក់ដាច់​យ៉ាងច្រើន​លើសលប់​លើសពី​ការរំពឹងទុក​។ បើតាម​ប្រសាសន៍​របស់ លោក រតនា សោភ័ណ ដែលជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ​នៃ ក្រុមហ៊ុន​សាខា​ថៃ សាម​សុង អេឡិចត្រូនិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាសថា ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 | S10+ ពិតជា​លក់ដាច់​ខ្លាំង​មែនទែន​ហើយ​មាន​កំណើន​ស្មើ ១២៥% (​កើន​ឡើង 25%) ធៀប​នឹង​ការ​លក់​របស់ Samsung Galaxy S9 | S9+ ក្នុង​ឆ្នាំ​កន្លងទៅ រហូតដល់​ថ្នាក់​ស្ទើរតែ​ដាច់​ស្តុក​តាម​ដេប៉ូ​ចែកចាយ​របស់​ផលិតផល សាម​សុង ផងដែរ​! យ៉ាងណាមិញ លោក​ក៏បាន​បន្ថែម​ទៀតថា​ទាំង​ខ្លួន​លោក​ផ្ទាល់ និង​ក្រុមហ៊ុន សាម​សុង នឹង​ខិតខំ​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ធ្វើការ​ផ្តល់​ជូន​ស្មា​ត​ហ្វូ​ន​ដ៏​ល្អឥតខ្ចោះ​ទាំង ២ ស៊េរី​នេះ​ជូន​ដល់​អតិថិជន​ទាំងអស់​មិន​ឱ្យ​ទាស់ចិត្ត​ឡើយ​។ ដូច្នេះ​គ្មាន​ហេតុផល​អ្វីដែល​ធ្វើឱ្យ​លោកអ្នក​ស្ទាក់​ស្ទើរចិត្ត​ក្នុង​ការ​ជ្រើស​រើស​យក​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ក្នុង​ក្តី​ស្រ​ម៉ៃ​ដែល​ខ្លួន​តែងតែ​ប្រាថ្នា​ចង់បាន​ក្នុង​ដៃ​ទៀតឡើយ។

ហើយ​ខាងក្រោម​នេះ​គឺជា​តម្លៃ​និង​ពណ៌​របស់ Galaxy S10|S10+ ដែល​ផ្តល់ជូន​៖
- S10 ទំហំ 8GB+128GB = $899 មាន​៣ ពណ៌​៖ ពណ៌​ស​, ខ្មៅ និង​បៃតង​
S10+ ទំហំ 8GB+128GB= $989 មាន​៣ ពណ៌​៖ ពណ៌​ស​, ខ្មៅ និង​បៃតង​

លោកអ្នក​ក៏​អា​ចរក​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 | S10+ បាន​នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ និង​ផលិតផល សាម​សុង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu