Ad Code

ស្រា​បៀរ ABC Extra Stout និង Tiger នឹង​ចាប់​រង្វាន់​លើក​ទី​១​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​



ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ​ទី ៣១ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ ស្រា​បៀរ ABC Extra Stout និង Tiger នឹង​រៀបចំ​ការចាប់​រង្វាន់​ជ័យ​មង្គល​លើកទីមួយ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩​។​

កម្មវិធី​ពិសេស​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MyTV ចាប់ពី​ម៉ោង ៨​យប់​-៩​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា លោក ឆន សុវណ្ណ​រាជ និង កញ្ញា មាស សុខ​សោភា​។
កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ ABC Extra Stout និង Tiger សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​លើកទីមួយ​នេះ ស្រា​បៀរ ABC Extra និង Tiger នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ជាច្រើន​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​មហា​សំណាង​ដូចជា​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ឡុង​ដ៏​របស់​ស្រា​បៀរ ABC Extra Stout ចំនួន ២ រង្វាន់ និង​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​ជាមួយនិង​ទឹកប្រាក់ ១៥០០ ដុល្លារ របស់​ស្រា​បៀរ Tiger ចំនួន ៥ រង្វាន់​។​

តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​?
​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!
​អបអរ​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​ជាមួយ​ស្រា​បៀរ​លំដាប់​ពិភពលោក​។

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu