Ad Code

បុរស​ម្នាក់ ល្មោភ​កាមតណ្ហា ចាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​រំលោភ នៅ​ស្រុក​អណ្ដូង​មាស​



រតនគិរី ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អណ្ដូង​មាស​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន អាយុ​៦​ឆ្នាំ នៅ​ចំណុច​ភូមិ​តាំង​សេ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី។

បើ​យោងតាម​របាយការណ៍​ពី​នគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ជនសង្ស័យ​ ឈ្មោះ សល់ បី​ញ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​អនីតិជន​។​ រីឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ក​ ស អាយុ​៦​ឆ្នាំ ជនជាតិ​ច្រាយ មាន​ទីលំនៅ​ភូមិ​/​ឃុំ កើតហេតុ​ជា​មួយ។

យោង​តាម​របាយការណ៍​បាន​បន្តថា នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១០​និង​០០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ញ៉ា​ង បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​ក្មេង​ស្រី​រងគ្រោះ បន្ទាប់មក សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ និង​ត្រួតពិនិត្យ។

បន្ទាប់មក​ដោយមាន​កា​រ​ចង្អុលបង្ហាញ ពី​ លោក​ ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក្រោយ​មក​សមត្ថកិច្ច​បា​ន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បណ្ដោះអាសន្ន នៅ​អធិការ​នគរបាល​ស្រុក​អណ្ដូង​មាស ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu