ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សប្រុស/ស្រី រាប់ទាំងជនបរទេសចំនួនជិត៤ពាន់នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅក្នុងរយៈពេលជិត៣ខែដំបូង នាដើមឆ្នាំ២០១៩នេះ។
តាមរយៈរបាយការណ៍សង្ខេបរបស់គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន 1729ករណី។ ក្នុងនោះបានចាប់ខ្លួនមនុស្សចំនួន 3777នាក់ ស្រី 316នាក់ ជនបរទេស 104នាក់ ស្រី 26នាក់ មាន7សញ្ជាតិ។
រួមមានអំពើជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 999ករណី ឃាត់ 1833នាក់(ស្រី 171នាក់)អំពើប្រើប្រាស់730ករណី ឃាត់ 1944នាក់(ស្រី145នាក់)។ អនុវត្តដីកាចាប់ខ្លួន 54ដីកា ឃាត់ខ្លួន54នាក់(ស្រី 4នាក់)។ រឹបអូសសារធាតុញៀនគ្រប់ប្រភេទបាន 73Kg 29,59g និង 664កញ្ចប់។ កញ្ឆាក្រៀមស្មើ 29297ដើម។
សម្ភារៈចាប់យកមាន រថយន្ដ 11គ្រ ម៉ូតូ 280គ្រ ទូរស័ព្ទ 906គ្រ ជញ្ជីង 62គ្រឿង។ ក្នុងនោះរួមមាន ៖ ក្នុងខែមករា702ករណី ឃាត់ខ្លួនមនុស្ស 1534នាក់ ស្រី 125នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ។
បទល្មើសជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 384ករណី ឃាត់ 687នាក់(ស្រី 69នាក់) ។ បទប្រើប្រាស់ 318ករណី ឃាត់ 847នាក់(ស្រី 56នាក់) អនុវត្ដដីកាចាប់ខ្លួន 25ដីកា ឃាត់ 25នាក់(ស្រី 2នាក់) ៖
-រឹបអូសសារធាតុញៀនគ្រប់ប្រភេទ= 23Kg 992,04g
-កញ្ឆាក្រៀម= 7634ដើម
-សម្ភារៈចាប់យកមាន រថយន្ដ 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង។
ដោយឡែកលទ្ធផលបង្ក្រាបប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ សរុបចំនួន 652ករណី ចាប់ខ្លួនមនុស្ស 1531នាក់ ស្រី 140នាក់ (ជនបរទេស 37នាក់ ស្រី 10នាក់ មាន5សញ្ជាតិ)។
បទល្មើសជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 399ករណី ឃាត់ 749នាក់(ស្រី 67នាក់)។
បទប្រើប្រាស់ 253ករណី ឃាត់ 782នាក់(ស្រី 73នាក់)។
អនុវត្តដីកា៖ 19ដីកា ឃាត់ 19នាក់(ស្រី 1នាក់)
- រឹបអូសសារធាតុញៀនគ្រប់ប្រភេទ= 44Kg 635,38g
-កញ្ឆាក្រៀម= 21663ដើម
-សម្ភារៈចាប់យកមាន រថយន្ដ 5គ្រឿង ម៉ូតូ 104គ្រឿង ទូរស័ព្ទ 417គ្រឿង ជញ្ជីង 23គ្រឿង។
ជាការកត់សម្គាល់ការបង្ក្រាបបទល្មើសគ្រឿងញៀននៅត្រីមាសទី១ ដើមឆ្នាំ២០១៩នេះ គឺមានតែករណីបង្ក្រាបនៅមជ្ឈមណ្ឌលសំបុកគ្រឿងញៀនរ៉ុកប៉ុណ្ណោះ ដែលល្បីល្បាញជាងករណីណាៗទាំងអស់ ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស/ស្រីចំនួន៣១២នាក់ រឹបអូសសារធាតុញៀនជាង៥០គីឡូក្រាប ហើយមនុស្សចំនួន១៨នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងនោះរួមមាន ទាំងឧកញ៉ា គិត ធៀង ដែលជាម្ចាស់អាជីវកម្មរ៉ុកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments