Ad Code

ម៉ូតូ ​បោល​បុក​ម៉ូតូ​ដូចគ្នា យ៉ាង​ពេញទំហឹង​ រង​របួស​បុរស​ម្នាក់​ធ្ងន់ធ្ងរ​



​ភ្នំពេញ​ ៖ បុរស​ម្នាក់ ​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ ដោយ​ដឹកបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ និង​ម៉ូតូ ​បើក​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​នោះ​។​

មន្ត្រីប៉ូលិស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ​ថ្ងៃអាទិត្យ​៤​រោច​ ខែផល្គុន ​ឆ្នាំច ​សំរឹទ្ធិស័ក​ព​-​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ​ខែ​មីនា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​មុខ​ផ្ទះ​២៦៦ ​លើ​ផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ​ខណ្ឌ​ទួលគោក ។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​រវាង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌ ខ្មៅ​ស្លាកលេខ​ភ្នំពេញ​1HM 2040​ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​គុប​មូល ​ពណ៌​ខៀវ​ ពាក់​ស្លាកលេខ ថ 6753​ភព បណ្តាល​ឲ្យ​ម៉ូតូ​ខួច​ស្រាល​២​គ្រឿង និង​មនុស្ស​របួសធ្ងន់​១​នាក់​ប្រុស ​សម្រាក​នៅ​មន្ទីរពេទ្យ​ហុង​ហាក់​។​

ក្រោយពេល​កើតហេតុ ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ទួលគោក​ បាន​ចុះ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu