ព្រៃវែង ៖ កងរាជអាវុធហត្ថខេត្តព្រៃវែង បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ពីបទចែកចាយថ្នាំញៀន។
ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ដោយកម្លាំងមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកពាមរក៏ ចំនួន០៨នាក់ រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបបទល្មើស គ្រឿងញៀន នៅចំណុចភូមិជ័យឧត្ដមបឹងខ្ទុម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ៖
ទី១-ឈ្មោះ ឈួត ចាន់ចំណេះ ភេទប្រុស អាយុ៣២ឆ្នាំ (ខ្មែរ) រស់នៅភូមិជ័យឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
ទី២-ឈ្មោះ លន់ វីឡា ភេទប្រុស អាយុ២៨ឆ្នាំ (ខ្មែរ) រស់នៅភូមិ០៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និង ទី៣-ហ៊ួត គង់ម៉ីង ភេទប្រុស អាយុ២៣ឆ្នាំ ខ្មែររស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន២៧កញ្ចប់តូច ទម្ងន់ ៧,៤៥ ទាំងសំបកថង់ ទូរស័ព្ទដៃ០៣គ្រឿង ឧបករណ៍ជក់០១សម្រាប់។
សូមបញ្ជាក់ថា ក្រុមលក់ចែកចាយថ្នាំញៀនបានធ្វើសកម្មភាពជាយូរណាស់មកហើយ តែលើកនេះប៉ះចំថ្ងៃអស់លក្ខណ៍ ត្រូវចាប់ខ្លួនបានជាបន្តបន្ទាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួន នៅអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណំរឿងចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments