Ad Code

ចាន់ ប៊ុន​លាភ ចាញ់ កូ​លាប ដាំ ខណៈ ​រិ​ទ្ធ ភូ​លូ ឈ្នះ​ហ្វា នី​មិត្ត ក្នុង​ទឹក​៤



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា គឺ​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កូ​លាប ដាំ ប្រាន​២៦(Kolabdam Phran26 ) ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​គូ​បូ​តា នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​សៅរ៍​ ទី​០៨​ ខែ​មីនា ឆ្នាំ​២០១៩​នោះ បាន​វាយ​ចាញ់ កូ​លាប ដាំ ​ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ត្រូវគេ​អោយ​ជំនួស​ផល សោ​ភ័​ណ្ឌ ដែល​មាន​បញ្ហា​សុខភាព​មិនអាច​ឡើង​ប្រកួត​បាន​នោះ។ ក្នុងការ​ប្រកួត​គ្នា​៥​ទឹក ចាន់ ប៊ុន​លាភ បាន​ចាញ់​ប្រៀប​កូ​លាប ដាំ សឹងតែ​គ្រប់ទឹក។​

អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។​ កូ​លាប ដាំ ប្រាន​២៦ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក តែ​មិនដែល​ប៉ះ​ប្រកួត​ជាមួយ​ចាន់ ប៊ុន​លាភ ទេ។ អ្នក​ប្រដាល់​ថៃ​នេះ កាលពី​បី​ឆ្នាំមុន គេ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​បី​រូប ដែល​មក​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​ ផាន់ គ្រាន់ ដោយ​ពិន្ទុ​(២៤​មេសា​២០១៦) លើក​ទី​២ បាន​វាយ​ឈ្នះ​ សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ​(២៤​កក្កដា​២០១៦ ) លើក​ទី​៣ ​ថ្ងៃទី​០៩ ខែ​តុលា​ ឆ្នាំ​២០១៦ គេ​បាន​វាយ​ឈ្នះ ​សូត្រ ប៊ុន​ធី ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ និង​លើក​ទី​៤​ថ្មីៗ​កន្លងទៅនេះ គេ​បាន​វាយ​ឈ្នះ​ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មាសរ​ថ្ង​ក​ ខេត្ត​ស្វាយរៀង ​ក្នុង​ទឹក​ទី​៤​ទៀត ហើយក៏​ធ្លាប់​ចាញ់​ ផល សោ​ភ័​ណ្ឌ ម្តង​ដែរ។​

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ឈ្មោះ ហ្វា នី​មិត្ត ប្រាន​២៦ (Fa Nimith Phran26) ក្នុង​ទឹក​ទី​៤។ ពួកគេ​ទាំងពីរ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ស្ថានភាព​ ​ការប្រកួត រិ​ទ្ធ ភូ​លូ បាន​ដេញ​វាយ​ហ្វា នី​មិត្ត ជានិច្ច តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣ តែ​ពុំ​អាច​ផ្តួល​ហ្វា នី​មិត្ត បាន។ ទើបតែ​មកដល់​ដើម​ទឹក​ទី​៤ រិ​ទ្ធ ភូ​លូ គេ​ធ្វើបាន​យ៉ាង​ល្អ ដោយ​ប្រើ​កណ្តាប់ដៃ​ដាល់​ចំ​ថ្គាម​ហ្វា នី​មិត្ត ធ្វើឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ ដួលសន្លប់​លែង​ក្រោក​តែម្តង។​

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី បាន​ប្រកួត​ឈ្នះ ចាន់ រក្សា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ចំណែក ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​វាយ​ចាញ់​ អៀ​ប លី​ឆា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ដោយ​ពិន្ទុ។ ​ម៉ិ​ល សារុន ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ចំនួន​ពីរដង​ក្នុង​ទឹក​ទី​១ ប៉ុន្តែ​គេ​អាច​តស៊ូ​ជាមួយ លី​ឆា រហូតដល់​ចប់​ទឹក​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu