Ad Code

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ប្រជុំ​ពិនិត្យ​បច្ចេកទេស បង្វែរ ចេញពី​ស្ទឹង​ព្រែក​ត្នោត​ ដើម្បី​បញ្ចៀស ការ​លិចលង់ ខេត្ត​៣ ពិសេស​រាជធានី​ភ្នំពេញ



​ភ្នំពេញ​ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ ក្រសួង បាន ដឹកនាំ​អង្គប្រជុំ​ត្រួតពិនិត្យ​បច្ចេកទេស ក្នុង​ការ​បង្វែរ​ទឹកស្ទឹង​ព្រែក​ត្នោត ឆ្ពោះ​ទៅកាន់​ខេត្តតាកែវ ដើម្បី​បញ្ចៀស ការ​លិចលង់ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ ពិសេស​រាជធានី​ភ្នំពេញ នា​រដូវវស្សា​។



ក្រសួង​បាន​ឲ្យ​ដឹង​ថា ទឹកស្ទឹង​ព្រែក​ត្នោត ដែល​ជា​និច្ច​ជា​កាល នា​រដូវវស្សា​តែង​បង្កឡើង​នូវ​ជំនន់​គំរាមកំហែង​ដល់​ខេត្ត កំពង់ស្ពឺ កណ្តាល តាកែវ ពិសេស​រាជធានី​ភ្នំពេញ។ ដើម្បី ដោះស្រាយ បញ្ហា​នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ដឹកនាំ​អង្គប្រជុំ​ត្រួតពិនិត្យ​បច្ចេកទេស ក្នុង​ការ​បង្វែរ​ទឹកស្ទឹង​ព្រែក​ត្នោត ទៅកាន់ ខេត្តតាកែវ ទុកជា​វិធាន​ដើម្បី​រំដោះ​ទឹកជំនន់​ផង និង​ស្រោចស្រព​ផលដំណាំ​ផង។



ក្រសួង​បាន​បន្ត​ថា គោលបំណង​សំខាន់​នៃ​គំរោង​នេះ ​គឺ​ត្រូវ​រក​ដំណោះស្រាយ​ជាបន្ទាន់​ព្រោះ​ដំណើរការ​អភិវឌ្ឍន៍​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​មាន​ស្រាប់​ទៀត​នោះ​ឡើយ​។ ដូចនេះ​ទើប​គោលបំណង​នៃ​គំរោង​គឺ​បង្វែរ​បរិមាណ​ទឹក​ដែល​មាន​ធារទឹក​អតិបរិមា​រហូត​ទៅដល់ ១២០០-១៥០០​ម៉ែត្រគូប​/s ដោយ​ចាប់​បង្វែរ​ពី​ភាគ​ខាងលើ​មុន​ធ្លាក់​មកដល់​សំណង់​៧​មករា​តម្រង់​ឆ្ពោះ​ទៅ​កាន់​ខេត្តតាកែវ​ដោយ​ទុកជា​វិធាន​ដើម្បី​រំដោះ​ទឹកជំនន់​ផង និង​ស្រោចស្រព​ផលដំណាំ​ផង ដោយ​រក្សា​ទឹក​តាម​លំហូរ​ស្ទឹង​ព្រែក​ត្នោត​ចាស់​ក្នុង​កម្រិត​សម​ល្មម​ដែល​អាច​ធានាបាន​តែប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu