Ad Code

ភ្លើង​ឆេះ​ព្រៃ ​រាលដាល​ជិត​ដល់​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ តែ​ត្រូវ​ទប់ស្កាត់​ទាន់​ពេល​វេលា



សៀមរាប​ ៖ ​​កាលពី​វេលា​ម៉ោង​១២​​និង៣០​នាទី​ ថ្ងៃ​ទី​១០ ​ខែ​មីនា ​ឆ្នាំ​២០១៩​​ ​អគ្គិភ័យ​ បាន​ឆាបឆេះ​ព្រៃ​នៅ​ខាងកើត​ព្រលាន​អន្តរជាតិ​សៀមរាប​​​​ ​ស្ថិត​ក្នុង​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប។

លោកស្នងការ​រង ទទួលបន្ទុក​ផ្នែក​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​​ទទួល សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​គោកចក និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដោយមាន​ការចូលរួម ពី​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន បាន​យក​មែកឈើ​វ៉ៃ ភ្លើង ក្នុងនោះ​ក៏មាន​ការជួយ​អន្តរាគមន៍ ពី​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​២​គ្រឿង​ រថយន្ត​អាជ្ញាធរ​អប្សរា ការពារ​ព្រៃឈើ ខេត្តសៀមរាប​២​គ្រឿង និង​រថយន្ត កងរាជអាវុធហត្ថ​១​គ្រឿង បាន​សហ​ការ​ ធ្វើការ ពន្លត់ រហូតដល់​វេលា​ម៉ោង​១៤:៣០​នាទី អណ្ដាតភ្លើង បាន​រលត់​វិញ ដោយ​មិន​បណ្តាលអោយ​ប៉ះ​ពាល់​ដល់​លំនៅឋាន និង​អាយុជីវិត របស់​បងប្អូន​ប្រជាពលរដ្ឋ ឡើយ។លោកស្នងការ រង បាន​បន្តទៀតថា មូលហេតុ​នេះ​គឺ​បណ្តាលមកពី​ក្មេង​ដុត​ស្មៅ​ក្នុងព្រៃ។

លោកស្នងការ​រង ទទួលបន្ទុក​ផ្នែក​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​ខេត្ត​​ សូម​ធ្វើការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ជាប្រចាំ ចំពោះ​បញ្ហា​​គ្រោះ​អគ្គិភ័យ ​ដែល​កើតឡើង​ជា​យកថាហេតុ ដោយ​បង្កើន​ការ​ត្រួតពិនិត្យ បន្ថែម​ទៀត រាល់​អបករណ៍​ប្រើប្រាស់​ចរន្ត​អគ្គិសនី ភ្លើង​ធូប ទៀន ចង្ក្រាន មុន​បងប្អូន​ចាកចេញ​ដំណើរ​ពី​លំនៅឋាន ទៅ​ប្រកបមុខរបរ ឬ​ដើរលេង​កម្សាន្ត។

ដើម្បី​ត្រៀម​លក្ខ​ណៈ​ឆ្លើយតប​នឹង​បញ្ហា​គ្រោះ​អគ្គិភ័យ​នេះ សូម​បងប្អូន​មេត្តា ត្រៀម​បម្រុង​ស្តុ​ប​ទឹក​ទុក ក្នុង​ពាង​ឬ ស៊ីទែន​ និង​ប្រព័ន្ធ​បូមទឹក ឬ​បំពង់​ពន្លត់​អគ្គិភ័យ នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន​ជានិច្ច ដើម្បី​ជា​ផ្នែក​មួយ ត្រៀម​ទប់ស្កាត់​ពន្លត់ ភ្លាមៗ​កម្រិត​បឋម និង​សូម​ផ្តល់​ការសហការ​​ រាយការណ៍ មក​នគរបាល​យើងខ្ញុំ អោយបាន​ទាន់​វេលា៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu