ភ្នំពេញ ៖ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី ១១ មីនា ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រៀបចំទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុបស្តីពី "កម្ពុជាឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងគោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទសកលបច្ចុប្បន្ន" ដែលកិច្ចប្រជុំនេះ ក្រោមអធិបតីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសិស្សនិស្សិតយ៉ាងច្រើន៕
Source: Kampuchea Thmey Daily
0 Comments