Ad Code

នគរ​បាល​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដកហូត​ថ្នាំញៀន​៤​កញ្ចប់



​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ឫស្សី​កែវ​និង​ប៉ុស្តិ៍ ​បាន​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្ដែង​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ថ្នាំញៀន​៤​កញ្ចប់​តូច ​កាលពី​វេលា​ម៉ោង​២​រំលង អធ្រាត្រ​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៩ ត្រង់ចំណុច​ក្រុមទី​៧ ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។



សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជា​លទ្ធផល​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ង្វៀង យ៉ាំង​ហុង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្រុមទី​៧​ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​ សម្ភា​រៈ​ដកហូត​មាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​តូច​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ខណ្ឌ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu