Ad Code

មន្ត្រី ៖ លោកខាងលិច​កំពុង​ប្រើប្រាស់​គ្រិស្តសាសនា​ដើម្បី​បង្ក្រាប​រដ្ឋ​ចិន



មន្ត្រី​ចិន​ម្នាក់​បាន​ចោទប្រកាន់ "​កងកម្លាំង​ប្រឆាំង​ប្រទេស​ចិន​" នៅ​លោកខាងលិច​ថា ​កំពុង​ប្រើប្រាស់​គ្រិស្ដសាសនា​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​នយោបាយ​របស់​ប្រទេស ហើយ​បាន​និយាយថា អ្នក​គោរពបូជា​ត្រូវតែ​គោរព​តាមបែប​សាសនា​ចិន។

រដ្ឋាភិបាល​ដែល​មិន​ជឿ​លើ​សាសនា​ជា​ផ្លូវការ​របស់​ប្រទេស​ចិន​ដែល​គ្រប់គ្រង​ក្រុម​សាសនា​តាមរយៈ​ស្ថាប័ន​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ​បាន​រឹតបន្តឹង​ការគ្រប់គ្រង​របស់ខ្លួន​លើ​ជំនឿ​ទាំងអស់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក Xu Xiaohong ប្រធាន​គណៈកម្មាធិការ​ចលនា​ស្នេហា​ជាតិ​ដែល​គាំទ្រ​ដោយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា "​កងកម្លាំង​ប្រឆាំង​ប្រទេស​ចិន​នៅ​លោកខាងលិច​កំពុង​ព្យាយាម​បន្ត​ជះឥទ្ធិពល​ដល់​ស្ថិរភាព​សង្គម​នៃ​ប្រទេស​របស់​យើង​តាមរយៈ​គ្រិស្ដសាសនា ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ខូចខាត​ដល់​អំណាច​នយោបាយ​របស់​ប្រទេស​យើង​"។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន (CPPCC) ដែលជា​ស្ថាប័ន​ពិគ្រោះ​យោបល់​ដ៏​ធំ​មួយ​លោក Xu បាន​ពិពណ៌នា​អំពី​ការដាក់បញ្ចូល​គ្រិស្ដសាសនា​នៅក្នុង​ប្រទេស​ចិន​ថា​ជា "​អន្ទាក់​ជាមួយនឹង​ការឈ្លានពាន​អាណានិគម​ដ៏​ខ្លាំងក្លា​ពី​លោកខាងលិច​"។

លោក Xu បាន​និយាយថា មានតែ​តាមរយៈ​ការបញ្ចូល​វប្បធម៌​ចិន​ទៅក្នុង​សាសនា​គ្រឹ​ស្ទ​សាសនា​នឹង​ក្លាយជា​អ្វីដែល​ប្រជាជន​ចិន​អាច​កំណត់​បាន។

លោក​បាន​បន្ថែមថា សម្រាប់​អ្នក​ដែល​បង្ក្រាប​សន្តិសុខ​ជាតិ​ក្នុងនាម​គ្រិស្ដសាសនា​យើង​គាំទ្រ​ប្រទេស​នេះ​ក្នុង​ការនាំ​ពួកគេ​ទៅរក​យុត្តិធម៌។

ការកត់សម្គាល់​របស់​លោក​បានកើត​ឡើងជា​ច្រើន​ថ្ងៃ​បន្ទាប់ពី​បេសកជន​អាមេរិក​សម្រាប់​សេរីភាព​សាសនា​លោក Sam Brownback បាន​និយាយថា រដ្ឋាភិបាល​ចិន​កំពុង ធ្វើសង្គ្រាម​ជាមួយ​ជំនឿ ដោយ​ធ្វើបាប​ជនជាតិ​អ៊ុយ​ហ្គ័​រ​មូស្លីម ពុទ្ធសាសនា​ទី​បេ ពួក​គ្រិស្ដសាសនា និង​ក្រុម​ហាត់​វិជ្ជា Falungong។

នៅ​ប្រទេស​ចិន​ពួក​ប្រូ​តេស្ដ​ង់​ត្រូវបាន​បែងចែក​រវាង​ព្រះវិហារ​គ្រិស្ដសាសនា​ក្រៅផ្លូវការ ហើយ​ត្រូវបាន​អនុញ្ញាត​ដោយ​រដ្ឋ​ជា​កន្លែង​ដែល​បទ​ចម្រៀង​របស់​គ​ណ​បក្ស​កុំម្មុយនីស្ត​ក៏មាន​នៅក្នុង​បទបញ្ជា​នៃ​សាសនា​នោះ​ផងដែរ។

ក្នុង​ឆ្នាំ​កន្លងទៅនេះ​ព្រះវិហារ​គ្រិស្ដសាសនា​ក្រៅផ្លូវការ​ត្រូវ​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ដោយ​សមាជិក​ព្រះវិហារ​មួយចំនួន​ត្រូវបាន​ឃាត់ខ្លួន​ក្រោម​ការចោទប្រកាន់។

យោងតាម​ព្រះវិហារ​បាន​ឲ្យ​ដឹងថា នៅ​ខែធ្នូ​គ្រូ​គង្វាល​នៃ​ព្រះវិហារ Early Rain Covenant ដែលជា​ក្រុម​ជំនុំ​ប្រូ​តេស្ត​ង់​ក្រៅផ្លូវការ​នៅក្នុង​ខេត្ត​ស៊ី​ឈួន​ភាគ​និរតី​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ការ​វាយឆ្មក់​របស់​ប៉ូលីស​ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​អំណាច​របស់​រដ្ឋ។

នៅ​ខែកញ្ញា​មន្ត្រី​ក្រុង​ប៉េកាំង​ក៏បាន​បិទ​ព្រះវិហារ Zion ដែលជា​វិហារ​ប្រូ​តេស្ត​ង់​ក្រៅផ្លូវការ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន ព្រោះតែ​ប្រតិបត្តិការ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​នៅក្នុង​រដ្ឋធានី​មុនពេល​បញ្ជា​ឲ្យ​បង់ប្រាក់​ចំនួន ១.២ លាន​យ័ន (១៧០,០០០ ដុល្លារ​) ក្នុង​ការជួល និង​ការចំណាយ​លើ​ការដកចេញ ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu